វៀតណាម​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​សមយុទ្ធ​កងទ័ពជើងទឹក​ដ៏​ធំ​បំផុត​នៅ​ពិភពលោក​ជា​លើក​ទី​២

464
ចែករម្លែក

​ប្រទេស​វៀតណាម​នឹង​ក្លាយ​ជា​ភ្ញៀវ​នៅក្នុង​សមយុទ្ធ​RIMPAC ឆ្នាំ​២០២០ ដែល​មាន​ការចូលរួម​ពី​ប្រទេស​ជាង ២០ ផ្សេង​ទៀត​នៅក្នុង​ព្រឹត្តិការណ៍​សមយុទ្ធ​សមុទ្រ​អន្តរជាតិ​នេះ​។​នេះ​បើ​យោង​តាមវេប​​សាយ​VnExpress​។​

​សមយុទ្ធ​RIMPAC ដែល​ជា​សមយុទ្ធ​សមុទ្រ​អន្តរជាតិ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​និង​ត្រូវបាន​រៀបចំ​ធ្វើឡើង​រៀងរាល់​២ ឆ្នាំ​ម្តងនេះ នឹង​ចាប់ផ្តើម​ធ្វើ​ពី​ថ្ងៃទី ១៧ ដល់ ៣១ ខែ​សីហា នៅ​កោះ​Hawaii​។ នេះ​បើ​យោង​តាម​កាសែត​យោធា​អាមេរិក Stars and Stripes​។

​ដោយ​ត្រូវ​បាន​ដឹក​ធ្វើ​ដោយ​មេបញ្ជាការ​នៃ​កង​នាវា​ទ័ពជើងទឹក​អាម៉េរិក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច សមយុទ្ធ​នេះ នឹង​ធ្វើ​នៅ​តែ​នៅ​សមុទ្រ​ប៉ុណ្ណោះ​ហើយ​គ្មាន​ព្រឹត្តិការណ៍​សង្គម​ណាមួយ​ត្រូវបាន​ធ្វើ​នៅ​លើ​​ឆ្នេរសមុទ្រ​ទេ ដោយសារ​បញ្ហា​ជំងឺ​កូវី​ដ​១៩​។​

​សមយុទ្ធ​នេះ​នឹង​រួមបញ្ចូល​ទាំង​ការហ្វឹកហាត់​ប្រឆាំង​នាវាមុជទឹក ប្រតិ​បត្ដិកា​រ​ស្ទាក់ចាប់​នៅ​សមុទ្រ ការហ្វឹកហាត់​បាញ់​គ្រាប់​ពិត​និង​ការហ្វឹកហាត់​នៃ​ការធ្វើ​សហប្រតិបត្តិការ​ផ្សេងៗ​ទៀត​។​

​វៀតណាម ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​សមយុទ្ធ​RIMPAC នេះ​ជា​លើក​ទីមួយ​នៅ​ឆ្នាំ​២០១៨៕

នាវា​ជាច្រើន​ចូលរួម​ក្នុង​ក្បួន​កង​នាវា​មួយ​នៅ​អំឡុង​សមយុទ្ធ​RIMPAC ឆ្នាំ ២០១៨

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ