ការណែនាំ​អំពី Royal Enfield

141
ចែករម្លែក

ដោយៈ​ក្រុមហ៊ុន​/​ភ្នំពេញៈ​ចាប់តាំងពី​ឆ្នាំ​១៩០១ មក​យីហោ​ម៉ូតូ​ដែល​ចំណាស់​ជាងគេ​នៅក្នុង​ផលិតកម្ម​ដែល​នៅតែ​បន្តសកម្មភាព​នៅក្នុង​ពិភពលោក ដោយមាន​ឬ​សគល់​ពី​ប្រទេស​អង់គ្លេស និង​មាន​រចនាបទ​បែប​ឥណ្ឌា​។​

ការណែនាំ​អំពី Royal Enfield

​ដោយមាន​វត្តមាន​អស់​រយៈពេល ១១៨ ឆ្នាំ Royal Enfield បាន​ក្លាយជា​យីហោ​ម៉ូតូ​ដែល​ពេញនិយម​នៅ​ទូទាំង​ពិភពលោក ដោយមាន​ប្រវត្តិសាស្ត្រ កេរ្តិ៍ឈ្មោះ​សម្បូរបែប និង​នៅតែមាន​វត្តមាន​ជាប់​រហូត ដែលនាំឱ្យ Royal Enfield ក្លាយជា​យីហោ​ម៉ូតូ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅក្នុង​ផលិតកម្ម​ដែល​នៅតែ​បន្តសកម្មភាព​នៅលើ​ពិភពលោក​។
​ការពិត​៖ នៅ​សម័យកាល​បន្ទាប់ពី​សម្រេច​បាន​សមិទ្ធិផល ដែល​ការ​ជិះ​ម៉ូតូ​បែប​កម្សាន្ត​កាន់តែ​មាន​ប្រជាប្រិយភាព​នៅ​ទូទាំង​ពិភពលោក​ជាមួយ​ម៉ាស៊ីន​ម៉ូតូ​ដែលមាន​ទំហំ​ធំ លឿន និង​មាន​តំលៃ​សមរម្យ មិន​ថ្លៃ​ខ្លាំងពេក​ប្រសិនបើ​ប្រៀបធៀប​នឹង​ម៉ូតូ​គូរ​ប្រជែង​ផ្សេងទៀត​, Royal Enfield បានផ្តល់​នូវ​ម៉ូតូ​បែប​សាមញ្ញ ដោយមាន​រចនា​ដែល​ធ្វើឱ្យ​អ្នក​ចងចាំ​ពី​អតីតកាល ដែល​អាច​រកបាន​ដោយ​ងាយ និង​ផ្តល់​ភាព​រីករាយ​ក្នុងពេល​ជិះ​។​

​ម៉ូតូ​យីហោ Royal Enfield ធ្វើឱ្យ​លោកអ្នក​មាន​អារម្មណ៍ល្អ​ពេល​បាន​ជិះ​វា ផ្តល់​ភាព​រីករាយ ពុំមាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ និង​មាន​លក្ខណៈ​បែប​សមរម្យ ដោយមាន​ការ​រចនា​ផ្ចិតផ្ចង់​ដើម្បី​ផ្តល់ជូន​នូវ​ភាព​ស៊ីគ្នា​រវាង​មនុស្ស ម៉ាស៊ីន និង​លក្ខណៈ​សណ្ឋាន​ដី និង​ត្រូវបាន​បង្កើតឡើង​សម្រាប់​មនុស្ស​ដែល​ស្វែងរក​ការ​ផ្សងព្រេង និង​បទពិសោធន៍​ពិតប្រាកដ និង​ចង់​ផ្សារភ្ជាប់​ខ្លួន​របស់​ពួកគេ និង​បរិយាកាស​ជុំវិញ​នៅពេលដែល​ពួកគេ​កំពុង​ជិះ​ម៉ូតូ​។

ការណែនាំ​អំពី Royal Enfield

​ការរួមបញ្ចូល​គ្នា​យ៉ាង​ហ្មត់ចត់​រវាង​បច្ចេកវិទ្យា និង​ការ​រចនា​បែប​ប្រពៃណី​គឺជា​អ្វីដែល​ធ្វើឱ្យ Royal Enfield មាន​លក្ខណៈពិសេស​ប្លែក​ពី​គេ និង​នឹង​ធ្វើឱ្យ Royal Enfield ក្លាយជា​អ្នក​កាន់​ទង់ជ័យ​តំណាង​នៃ​ការរស់នៅ​មួយបែប​ផ្សេងទៀត​ជាមួយនឹង​គុណ​តម្លៃ​ដែល​មនុស្ស​ជាច្រើន​ចង់បាន​នៅក្នុង​បរិបទ​ថ្មីស្រឡាង​បែប​ទំនើប – មាន​ភាពជា​លក្ខណៈ​ដើម ផ្តល់​អារម្មណ៍​រីករាយ នៅ​កៀក​កិត​ជាមួយ មានការ​រចនា​វិសេស បទពិសោធន៍​ប្តូរ​រូបរាង​ថ្មី និង​ការខិតខំ​បន្ត​ដោយ​សកម្ម​ជានិច្ច​។​

​គោលបំណង​របស់ Royal Enfield ៖ នៅក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន Royal Enfield មាន​ជំហរ​លើ​ការធ្វើឱ្យមាន​ភាព​រីករាយ​ឡើងវិញ​នូវ “​ការបើកបរ​ម៉ូតូ​ដែល​ឥត​សៅហ្មង​” ដែលជា​គោលបំណង​មួយ​ដែល​លើកទឹកចិត្ត ជំរុញ និង​ញ៉ាំងឱ្យ​អ្នកបើកបរ​នៅ​ទូទាំង​ពិភពលោក​ចាប់ផ្តើម​ព្យាយាម​នូវ​ការរុករក​អ្វី​ថ្មីៗ​យ៉ាងសកម្ម​ពេញ​មួយជីវិត​ដែល​ធ្វើឱ្យ​ការបើកបរ​ប្រកបដោយ​ភាព​ឥត​សៅហ្មង​។

​ដំណើរ​ដែល​បានចាប់ផ្តើម​នៅក្នុង​ឆ្នាំ​១៩០១ នៅ Redditch (​ចក្រភព​អង់គ្លេស​) និង​បាន​បង្កើត ពង្រីក​ខ្លួន​នៅ Chennai (​ប្រទេស​ឥណ្ឌា​)

•​ ​Royal Enfield បាន​ឆ្លងកាត់​ការផ្លាស់ប្តូរ​ជាច្រើន​ក្នុង​រយៈពេល​១១៨ ឆ្នាំ​នៃ​ការបើកបរ​ម៉ូតូ​។​
•​ ​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​១៩០១ នៅ Redditch ចក្រភព​អង់គ្លេស ដែល​ស្ថិតនៅក្រោម​ឈ្មោះ​ក្រុមហ៊ុន Enfield Cycle ដែល​មុនដំបូង​ជា​រោង​ច្រក​ផលិត​កង់ ម៉ាស៊ីន​កាត់​ស្មៅ និង​ម៉ាស៊ីន​ដែល​នៅ​នឹងថ្កល់ ហើយ ចុងក្រោយ​ធ្វើការ​ផលិត​ម៉ូតូ​នៅ​ឆ្នាំ​១៩០១​។​
•​ ​ព្រឹត្តិការណ៍​មួយ​ក្នុងចំណោម​ព្រឹត្តិការណ៍​សំខាន់ៗ​នៅក្នុង​ដំណើរ​នេះ​គឺ​ការប្រើប្រាស់​ផលិតផល​របស់ខ្លួន​នៅក្នុង​ការផ្ទុះ​សង្គ្រាមលោក​លើកទីមួយ នៅពេលដែល​ក្រុមហ៊ុន​បាន​កែប្រែ​ម៉ូតូ​របស់ខ្លួន​ទៅជា​ម៉ូតូ​ដែលមាន​ភ្ជាប់​កៅអី​ពី​ចំហៀង (sidecar) ដែល​ត្រូវបាន​កែសម្រួល​សម្រាប់​ការប្រើប្រាស់​ក្នុង​សង្គ្រាម​ដែល​ម៉ូតូ ត្រូវបាន​ដំឡើង​ជាមួយ​ម៉ាស៊ីន​កាំភ្លើង Vickers ដែល​ត្រូវ​ភ្ជាប់​ជាមួយ​ម៉ូតូ​ដែលមាន​ភ្ជាប់​កៅអី​ពី​ច​ម្ហៀ​ង (sidecar) នេះ​។
•​ ​នៅ​ឆ្នាំ​បន្ទាប់ៗ​មក ក្នុងកំឡុងពេល​សង្គ្រាម​លោក​លើក​ទី​ពីរ ក្រុមហ៊ុន​ត្រូវបាន​ហៅ​ត្រលប់មក​ជាថ្មី​ម្តងទៀត​ដោយ
British Crown ដើម្បី​អភិវឌ្ឍ និង​ផលិត​ម៉ូតូ​បែប​យោធា​។ ក្នុងចំណោម​ម៉ូតូ​ដែល​ត្រូវបាន​ផលិត Royal Enfield WD / RE គឺជា​ម៉ូតូ​មួយ​ក្នុងចំណោម​ម៉ូតូ​ដែលមាន​ភាពល្បីល្បាញ​ជាងគេ​គ្រប់​សម័យកាល ដែល​វា​ត្រូវបាន​គេ​ស្គាល់​ថា “Flying Flea” ជា​ម៉ូតូ​ធុន​ស្រាល​ដែលមាន​កម្លាំង ១២៥cc ដោយ​ត្រូវបាន​រចនា​ឡើង​ដើម្បី​អាច​ហោះ​លើ​អាកាស​ដោយ​ឆ័​ត្រ​យោង​ជាមួយនឹង​កងទ័ព​ជើង​អាកាស​។ វា​មាន​ប្រភព​ចេញពី​បន្ទុក​ជា​ប្រវត្តិសាស្ត្រ​ដែល Royal Enfield បាន​ពាំ​នាំនូវ​
​បាវចនា​ថា “​បង្កើតឡើង​ដូច​កាំភ្លើង​” ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​យីហោ​នេះ រហូតមក​សព្វថ្ងៃនេះ ដោយ​ផ្សារភ្ជាប់​អតីតកាល​របស់ខ្លួន​ទៅនឹង​ភាពខ្លាំង និង​ភាព​ដែល​អាច​ជឿជាក់​បាន​នៃ​ម៉ូតូ​បច្ចុប្បន្ន​របស់ខ្លួន​។
•​ ​ការចូល​មកដល់​ជា​ផ្លូវការ​នៅ​ប្រទេស​ឥណ្ឌា​ក៏​ដោយសារ​តម្រូវការ​រ​បស់​អាជ្ញាធរ​ក្នុងស្រុក​ផងដែរ​។ ម៉ូតូ​ត្រូវបាន​ដាក់លក់​នៅក្នុង​ប្រទេស​ឥណ្ឌា​ចាប់ពី​ឆ្នាំ​១៩៤៩ ប៉ុន្តែ​ការ​មាន​វត្ត​មាននៅ Chennai ដែលជា​ទីកន្លែង​ដែល​ម៉ូតូ​ត្រូវបាន​ផលិត​នៅពេល​បច្ចុប្បន្ននេះ កើតឡើង​បន្ទាន់​ពី​មាន​ការបញ្ជាទិញ​ដោយ​នគរបាល​ឥណ្ឌា​នៅ​ឆ្នាំ​១៩៥៥​។ រដ្ឋាភិបាល​ក្នុងស្រុក​កំពុង​ស្វែងរក​ម៉ូតូ​ដែល​សាក​សម​សម្រាប់​ការ​ល្បាត​នៅ​ព្រំប្រទល់​របស់​ប្រទេស​ឥណ្ឌា​ហើយ ម៉ូ​ដែល Bullet 350 ក៏ត្រូវ​បានជ្រើសរើស​។ ពួកគេ​បាន​ទិញ​ចំនួន ៨០០ គ្រឿង ដែលជា​ចំនួន​ដ៏​ច្រើន​មួយ​នៅពេលនោះ​។ ជា​លទ្ធផល នៅក្នុង​ឆ្នាំ​១៩៥៥ ក្រុមហ៊ុន Redditch បាន​ចាប់​ដៃគូ​ជាមួយ Madras Motors ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ដើម្បី​បង្កើត Enfield India ឈ្មោះ​ដែល​ត្រូវបាន​ហៅ​នៅពេលនោះ – ចាប់ពីពេលនោះ​មក ម៉ូតូ​ត្រូវបាន​ដំឡើង​នៅ​ប្រទេស​ឥណ្ឌា​។​
•​ ​នៅ​ឆ្នាំក្រោយៗ​មក Royal Enfield របស់​ចក្រភព​អង់គ្លេស​នៅតែ​បានចេញ​ម៉ូ​ដែល​ថ្មីៗ ដូចជា Royal Enfield Meteor, the Constellation និង the Interceptor 700 ប៉ុន្តែ​វា​ត្រូវបាន​ដាក់លក់​នៅ​ឆ្នាំ​១៩៦៨ ដោយបាន​បញ្ចប់​សកម្ម​ភាព​របស់ខ្លួន​ទាំងស្រុង​នៅ​ឆ្នាំ​១៩៧១​។ ស្របពេល នៅ​ប្រទេស​ឥណ្ឌា Bullet ដែល​ត្រូវបាន​ផលិត​ក្នុងស្រុក​មាន​វត្តមាន​លើសលប់​នៅលើ​ដងផ្លូវ​នានា​។ ជា​រៀងរាល់ឆ្នាំ ប្រជាប្រិយភាព​របស់ខ្លួន​បាន​កើនឡើង ហើយ​នៅ​ទសវត្សរ៍​ឆ្នាំ ៨០ ម៉ូតូ​ត្រូវបាន​នាំ​ចេញទៅ​ទ្វីបអឺរ៉ុប​។ យីហោ​របស់​ប្រទេស​អង់គ្លេស​នៅពេលនោះ​បន្ត​ប្រតិបត្តិការ​តែ​នៅ​ប្រទេស​ឥណ្ឌា​ប៉ុណ្ណោះ​។​
•​ ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ យីហោ Royal Enfield ត្រូវបាន​ចាប់កំណើត​កៀក​ជិត​នឹង​ការ​រចនា​សព្វថ្ងៃនេះ​។ Enfield India បាន​ចុះ​ភាពជា​ដៃគូ​ផ្នែក​យុទ្ធសាស្ត្រ​ជាមួយ Eicher Group ដែលជា​គ្រុប​ខាង​យានយន្ត​ដែល​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​ឥណ្ឌា​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក នៅ​ឆ្នាំ​១៩៩៤ ក្រុមហ៊ុន​ទាំងពីរ​បានរួម​បញ្ចូល​គ្នា ហើយ​អំឡុងពេល​ដំណើរការ​នេះ ឈ្មោះ Enfield India ត្រូវបាន​កែប្រែ​ទៅជា​ឈ្មោះ Royal Enfield ដែល​ត្រូវបាន​ប្រើប្រាស់​នៅពេល​បច្ចុប្បន្ននេះ​។ បន្ទាប់ពី​មាន​វិបត្តិ​ធ្ងន់ធ្ងរ​មួយ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ស្ទើរតែ​បិទទ្វារ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ Royal Enfield បាន​ឆ្លងកាត់​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ដើម្បី​បន្ត​ប្រតិបត្តិការ​របស់ខ្លួន និង​ដើម្បី​ឈានដល់​ការពង្រីក​ជា​លក្ខណៈ​អន្តរជាតិ​ដូច​ពេល​បច្ចុប្បន្ននេះ​។

ការណែនាំ​អំពី Royal Enfield

​ការរស់រាន​ឡើងវិញ​នៃ Royal Enfield ចាប់ពី​ឆ្នាំ​២០០០
•​ ​យីហោ​នេះ​បានចាប់ផ្តើម​មានការ​រីក​ចម្រើន​ខ្លាំង​បន្ទាប់ពី​ឆ្នាំ​២០០០ ហើយ​នៅពេល​បច្ចុប្បន្ននេះ បាន​ក្លាយជា​យីហោ​ម៉ូតូ​ដែល​រីកលូតលាស់​លឿន​បំផុត​នៅលើ​ពិភពលោក ដែលជា​ឈ្មោះ​ដែលមាន​ឥទ្ធិពល ជាមួយនឹង​មហិច្ឆតា​ក្នុងការ​ដឹកនាំ និង​ពង្រីក​ទីផ្សារ​ម៉ូតូ​ធន់​កណ្តាល (​ដែលមាន​កម្លាំង ២៥០cc – ៧៥០cc) នៅ​ទូទាំង​ពិភពលោក​។​
•​ ​នៅក្នុង​ឆ្នាំ​២០០០ ក្រុមហ៊ុន​លក់​ម៉ូតូ​បាន​ចំនួន​តិចជាង ២០០០ គ្រឿងក្នុង​មួយខែ (​ជាមួយនឹង​សមត្ថភាព​ផលិតកម្ម​ចំនួន ៦០០០ គ្រឿងក្នុង​មួយខែ​) ហើយ​ទីផ្សារ ទោចក្រយានយន្ត​នៅ​ប្រ​ទស​ឥណ្ឌា មាន​អត្រា​ទាប – ដោយបាន​ធ្លាក់ចុះ​ចំនួន ១៨% ក្នុង​ចន្លោះ​ឆ្នាំ​២០០២ និង​២០០៧​។​
•​ ​នៅក្នុង​ឆ្នាំ ២០០៥ Royal Enfield បាន​លក់​ម៉ូតូ​ចំនួន ២៥០០០ គ្រឿង​ជា​មធ្យម​ក្នុង​មួយឆ្នាំ​។​
•​ ​ជាមួយនឹង​ជំហាន​ថ្មី កំណើន និង​សមត្ថភាព​ដែល​កាន់តែ​រីកចម្រើន​ជា​លំដាប់ ខណៈពេលដែល​យីហោ​នេះ​បាន​លក់
​ម៉ូតូ​ចំនួន ៥០០០០ គ្រឿងក្នុង​មួយឆ្នាំ នៅ​ឆ្នាំ​២០១០ យីហោ​នេះ​មានការ​រី​ចក​ម្រើ​ន​ខ្លាំង​ដោយបាន​លក់​ម៉ូតូ​ចំនួន ៨២០០០០ នៅ​ចុងឆ្នាំ សារពើពន្ធ ២០១៨ – ១៩​។
•​ ​ដើម្បី​បន្ត​ទ្រទ្រង់​ដំណាក់កាល​អភិវឌ្ឍ និង​ពង្រីក​របស់ខ្លួន ក្រុមហ៊ុន​បានធ្វើការ​វិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។ រោងចក្រ​ម៉ូតូ​ដែល​ទើបនឹង​បើក​ថ្មី​មួយ​នៅ Oragadam នៅ​ឆ្នាំ​២០១៣ បាន​ចួ​ល​រួមជាមួយ​រោងចក្រ​លើកដំបូង​របស់ខ្លួន​នៅ Thiruvottiyur – ដែល​រោងចក្រ​ទាំងពីរ​មាន​មូលដ្ឋាន​នៅ​តំបន់ Chennai ។​
•​ ​នៅ​ឆ្នាំ ២០១៥ Royal Enfield ក៏បាន​ទិញ Harris Performance Products Ltd ដែលមាន​ការិយាល័យ​ក​ណ្តា​ល​នៅ​
​ចក្រភព​អង់គ្លេស ដើម្បី​ផលិត និង​ផ្តល់​ទស្សនាទាន​ដល់​ផលិតផល និង​គោលការណ៍​ជំនាន់​ថ្មីៗ​របស់ខ្លួន​។
•​ ​មជ្ឈមណ្ឌល​បច្ចេកទេស​ទាំងពីរ​ដែល​ស្ថិតនៅ Leicester ចក្រភព​អង់គ្លេស និង Chennai ក៏​ស្ថិតក្នុង​ការអភិវឌ្ឍ​ផងដែរ និង​នឹងមាន​សកម្មភាព​ក្នុងការ​ធ្វើការ​ស្រាវជ្រាវ​ពី​ផលិតផល និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​។ ជាមួយនឹង​កំណើន​ដែល​ត្រូវបាន​រំពឹងទុក​នៅ​ឆ្នាំ​បន្ទាប់ៗ​មកទៀត យីហោ​នេះ​ទិញ​បាន​ដី​ទំហំ ៥០ ហិច​តា​នៅ Vallam Vadagal ប្រទេស​ឥណ្ឌា ដើម្បី​បង្កើត​រោងចក្រ​ទី​បី​របស់ខ្លួន នៅ​ឆ្នាំ​២០១៧ ដែល​នឹង​ជួយ​ឱ្យ​យីហោ​នេះ​ផលិត​បាន​រហូតដល់​ម៉ូតូ​ចំនួន ៩០០ ០០០ គ្រឿង​។​
•​ ​បច្ចុប្បន្ន ខណៈពេល​នៅ​ប្រទេស​ឥណ្ឌា Royal Enfield លក់​ផលិតផល​របស់ខ្លួន តាមរយៈ​កន្លែង​លក់ ប្រមាណ​ជាង ៩០០ កន្លែង និង​បន្ត​បន្ថែម​កន្លែង​លក់​ចំនួន​មួយកន្លែង​រៀងរាល់​ពីរ​ថ្ងៃ​ម្តង នៅក្នុង​ទីផ្សារ​អន្តរជាតិ យីហោ​នេះ​បង្កើត​
​ឥទ្ធិពល​របស់ខ្លួន​តា​មរយៈ​ការលក់​ម៉ូតូ ពី​ញ៉ុ​ង (Gear) និង​គ្រឿង​បន្ទាប់បន្សំ នៅ​ជាង ៥០ ប្រទេស​នៅលើ​ពិភពលោក តាមរយៈ​ឈ្មួញ និង​អ្នក​ចែកចាយ ជាមួយនឹង កន្លែង​លក់​ជាង ៦០០ កន្លែង និង​ហាង​លក់​ផ្តាច់មុខ​ជាង ៤៥ កន្លែង នៅ​
​ទីក្រុង​សំខាន់ៗ ដូចជា Milwaukie, London, Bogota, Medellin, Dubai, Madrid, Barcelona, Paris, Melbourne, Jakarta, Bali, Bangkok, Manila, Sao Paulo, Ho Chi Minh City និង Hanoi ។

​វា​គឺជា​ប្រវត្តិសាស្ត្រ​ដែល​ត្រូវបាន​បង្កើតឡើង​អស់​រយៈពេល​ជាង ១១ ទសវត្សរ៍​មកហើយ ហើយ​កំណើន​បច្ចុប្បន្ន​របស់​យីហោ​នេះ និង​តម្រូវការ​ក្នុងចំណោម​អ្នក​ចូលចិត្ត​ជិះ​ម៉ូតូ​នៅ​ជុំវិញ​ពិភពលោក​ជា​កត្តា ដែល​បានធ្វើឱ្យ Royal Enfield ក្លាយជា​យីហោ​ម៉ូតូ​ដ៏​ល្បី​មួយ​ក្នុងចំណោម​យីហោ​ម៉ូតូ​នានា​នៅលើ​ពិភពលោក​។ ម៉ូតូ Royal Enfield នឹង​បើក​ដំណើរការ​ឆាប់ៗ​នេះ​នៅក្នុង​ក្រុងភ្នំពេញ​ហើយ​ចែកចាយ​ដោយ​ក្រុមហ៊ុន TF Motors.៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ