​អាជ្ញាធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​២​នាក់មក​ស្រុកកំណើត​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​

120
ចែករម្លែក

​ដោយ​បាយ័ន​+​អូរ​ស្មាច់ៈ​ឧ​ត្ត​រ​មានជ័យ​៖​បុរស​ជនជាតិខ្មែរ​ចំនួន​២​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូនមក​ស្រុកកំណើត​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​ឱ្យមាន​សេរីភាព​វិញ​ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ​។​ពិធី​ប្រគល់​និង​ទទួល បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៣​និង​១៥​នាទី ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ ២០២០​នេះ ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បាន​និយាយថា ប្រជាពលរដ្ឋ​ទាំង​២​នាក់​នេះ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០១៧​កន្លងមកនេះ​ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ​។​ដោយ​ចូល​តាម​ច្រក​ចំការ​ស្វាយ​ហើយ​ត្រូវបាន​យកទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​រហូតដល់​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០២០​នេះ​ទើប​ដោះលែង​ឱ្យមាន​សេរីភាព ហើយ​បញ្ជូនមក​ស្រុកកំណើត​វិញ​។​

​សមត្ថកិច្ច​បាន​បន្តថា​ពលរដ្ឋ​ទាំង​២​នាក់​ដែល​ត្រូវ​បញ្ជូនមក គឺមាន​ឈ្មោះ សន​តឹង​ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ នៅ​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ,​និង​ម្នាក់ទៀត​ឈ្មោះ ជា វង្ស ភេទ​ប្រុស អាយុ ២៣​ឆ្នាំ នៅ​ភូមិ​ទួលសាលា ឃុំ​ត្រពាំង​ប្រិ​យ៍​ស្រុក​អន្លង់វែង​ខេត្តឧត្ដរមានជ័យ​៕S/

​រូបភាព​:​អាជ្ញាធរ​ថៃ​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់​អោយមក​ស្រុកកំណើត​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​៕​បាយ័ន​