វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​មួយគូ​សម្រេចចិត្ត​រៀបការ​នៅ​មន្ទីរពេទ្យ​ដោយសារ កូ​វីដ

185
ចែករម្លែក

វេជ្ជបណ្ឌិត​មួយរូប និង​គិលានុបដ្ឋាយិកា​ដែល​បាន​លុបចោល​ពិធីមង្គលការ​របស់ខ្លួន​ដោយសារ​តែ​ការផ្ទុះ​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ បានសម្រេច​ចិត្ត រៀបការ​នៅ​មន្ទីរពេទ្យ​ដែល​ពួកគេ​ធ្វើការ​។​
​ ​
​វេជ្ជបណ្ឌិត អាណា​លែ​ន ណា​វ៉ា​រ៉ា​ត​នែ​ម (Annalan Navaratnam) វ័យ ៣០ ឆ្នាំ និង​គិ​លា​នុប​ដ្ឋា យិ​កា ជែ​ន ធីប​ភីង (Jann Tipping) វ័យ ៣៤​ឆ្នាំ​បាន​ឆ្លៀតពេល​ក្នុង​ម៉ោង​ការងារ​នៅ​សមរភូមិ ជួរមុខ​ក្នុង​សង្គ្រាម​ប្រយុទ្ធប្រឆាំង​វីរុស​កូ​វីដ​-១៩ រៀបការ​ក្នុង​បន្ទប់​ព្រះវិហារ​គ្រឹះ​នៅ​មន្ទីរពេទ្យ London’s St Thomas’ Hospital ដែល​ស្ថិតនៅ​កណ្ដាល​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។​
​ ​
​មិត្តភក្ដិ​ម្នាក់​បាន​ថត Live ពិធី​រៀបការ​ដ៏​ស្ងាត់ជ្រងំ​នេះ​ដែល​មានតែ​ភ្ញៀវ​ពីរ​នាក់​ចូលរួម​ធ្វើ​សក្ខី ភាព​ដើម្បីឱ្យ​ភ្ញៀវ មិត្តភក្ដិ និង​ក្រុមគ្រួសារ​បាន​អបអរសាទរ​មង្គលកា​រ​របស់​ពួកគេ​ពី​ចម្ងាយ​។

តាមពិត គូស្នេហ៍​ដែល​មកពី​សង្កាត់​ថា​ល់ស៍ ហ៊ីល (Tulse Hill) ក្រុង​ឡុង​ដ៍​ភាគខាង ត្បូង​នេះ​មាន គម្រោង​រៀប​អាពាហ៍ពិពាហ៍​ធំដុំ​នៅ​ខែសីហា ខាងមុខ​ឯណោះ​ទេ​ប៉ុន្តែ​បានសម្រេច​ចិត្ត​លុប ចោល​ដោយសារ​បារម្ភ​ខ្លាច​ក្រុមគ្រួសារ​គ្មាន​សុវត្ថិភាព ពេលធ្វើ​ដំណើរ​ពី​អៀរ​ឡង់​ខាងជើង និង​ប្រទេស​ស្រីលង្កា ដើម្បី​ចូលរួម​ថ្ងៃ​សំខាន់​របស់ខ្លួន​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម