ឆ្កែ​កំពូល​ចង្រៃ បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ម្ចាស់​ដល់​ថ្នាក់​នេះ

173
ចែករម្លែក

ទទួលស្គាល់ថា​ឆ្កែ ជា​សត្វ​ដ៏​សែន​ស្មោះត្រង់​ចំពោះ​ម្ចាស់ និង​គួរឱ្យ​ស្រលាញ់​មិនអាច​ប្រកែក បាន ប៉ុន្តែ​សូម​មើល​រូបភាព​គួរឱ្យ​ហួសចិត្ត និង​អស់សំណើច​ទាំងនេះ​សិន​មុននឹង​សម្រេច ចិត្ត​យក​វា​មក​ចិញ្ចឹម​ក្នុងផ្ទះ​។
​ ​
​ចាប់ពី​ខាំ​ហែក​សា​ឡុង​រហូតដល់​ខាំ​ទម្លុះ​ទ្វារផ្ទះ គឺ​សុទ្ធតែជា​ស្នាដៃ​របស់​ឆ្កែ ទាំងនេះ បណ្ដាល ឱ្យ​ទ្រព្យសម្បត្តិ​រង​ការខូចខាត​យ៉ាងដំណំ និង​រាយប៉ាយ​ពេញ​ក្នុងផ្ទះ​និយាយ​លែងចេញ​។​
​ ​
​តួយ៉ាង ឆ្កែ​ឈ្មោល​មួយ​ក្បាល​ឈ្មោះ ដិ​ក​ធ័​រ (Dexter) បាន​បំផ្លាញ​គិត​ជា​ទឹកប្រាក់​អស់​ជិត ៩០០ ដុល្លារ បន្ទាប់ពី​វា​ខាំ​កកេរ​សា​ឡុង​រយះ​ខ្ទេច​ខ្ជី​។ ម្ចាស់​របស់​វា​ឈ្មោះ មេ​ឡា​នី អ៊ិ​ក​ក្លេ​ស្តុ​ន (Melanie Eccleston) វ័យ ៣០ និង វី​ល ស៊ែ​ល័​រ (Will Sellers) វ័យ ២៨​ឆ្នាំ​ត្រូវ​យកសា​ឡុង​ទៅ ជួសជុល និង​រៀបចំ​តុបតែង​ផ្ទះ​ឡើងវិញ​ទាំង​គ្មាន​វាចា​។​

​ចំណែកឯ​ឆ្កែ​ញី​ឈ្មោះ ល័​រ​ឆ័​រ (Lurcher) មាន​ទម្លាប់​កកេរ​ធ្វើ​រន្ធ​ក្នុង​គ្រឿងសង្ហារិម​ដូចជា សា​ឡុង​ជាដើម ដែល​បាន​បង្ក​ការខូចខាត​គិត​ជា​ទឹកប្រាក់​រាប់ពាន់​ដុល្លារ​។ សូម្បីតែ​ស្បែកជើង និង​តុក្កតា​ក៏ត្រូវ​វា​ខាំ​កកេរ​បំផ្លិចបំផ្លាញ​ដែរ​។
​ ​
​ងាក​មក​ម្ចាស់​ស្រី ស្ទែ​ស៊ី ផូ​ស្ទីល (Stacie Postill) វិញ​គឺថា​ស្រឡាំងកាំង​តែម្ដង នៅពេល​មក ដល់ផ្ទះ​ឃើញ​ឆ្កែ ពូជ​អាល្លឺម៉ង់ របស់​នាង​ឈ្មោះ បេ​ន្នី (Benny) ខាំ​កកេរ​ទ្វារ​ឡើង​ធ្លុះ​អស់​មួយ កំណាត់​ក្រោម​។ ប៉ុន្តែ​នាង​និយាយថា ដោយសារតែ​វា​ឃ្យូ​ត​គួរឱ្យ​ស្រលាញ់​ពេក​រកតែ​នឹង វាយ​មិនកើត​។
​ ​
​អញ្ចឹង​តោះ​! ដើម្បី​ជ្រាប​កាន់តែច្បាស់​ថា​តើ​មាន​ឆ្កែ​បែបនេះ​ប៉ុន្មាន​ទៀត​ដែល​ធ្វើឱ្យ​ម្ចាស់ របស់​វា​ឈឺក្បាល សូម​រីករាយ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ ខុម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ