អាយុ​ក្រោម ៦ ខែ ទារក​ត្រូវការ​វីតាមីន​អ្វី​បន្ថែមទៀត​ទេ​?

185
ចែករម្លែក

ទឹកដោះ​ម្តាយ​ផ្សំ​ពី​វីតាមីន​ជាច្រើន ក៏ដូចជា​ជាតិ​ដែក​ដែល​ងាយ​នឹង​ស្រូប​ផងដែរ​។ ជាតិ​ដែក​ពី ទឹកដោះ​ម្តាយ​នឹង​គ្រប់គ្រាន់​រហូតដល់​កូន​ចាប់ផ្តើម​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅដោយ​ជាតិ​ដែក បាន​ជុំវិញ​អាយុ ៦ ខែ​។​

​កុមារ​ទាំងអស់​ត្រូវកា​រ​វីតាមីន D បន្ថែម​។ វីតាមីន D ត្រូវបាន​បន្ថែម​ទៅក្នុង​ទឹកដោះគោ និង​កុមារ​ដែល​បៅដោះ​ម្តាយ ចាំបាច់​ទទួល​វីតាមីន D​បន្ថែម​។ សារជាតិ​ចិញ្ចឹម​អាច​ត្រូវបាន បង្កើត​ដោយ​ខ្លួន​នៅពេលដែល​ស្បែក​ត្រូវបាន​ប៉ះ​ទៅនឹង​ពន្លឺព្រះអាទិត្យ​ប៉ុន្តែ​វា​មិនមាន​សុវត្ថិភាព នោះទេ​ចំពោះ​កុមារ​ដែលមាន​អាយុ​ក្រោយ ៦ ខែ ដែល​ត្រូវ​នឹង​ពន្លឺព្រះអាទិត្យ​ផ្ទាល់​នោះ​។​

​ក្រោយ​អាយុ ៦ ខែ កុមារ​គួរតែ​ប្រើ​ផលិតផល​ការពារ​កម្តៅ​ព្រះអាទិត្យ​ដែល​រារាំង​ដល់ សមត្ថភាព​នៃ​ខ្លួន​ដើម្បី​បង្កើត​វីតាមីន D​នោះ​។ ដូចនេះ កុមារ​ដែល​បោះ​ទឹកដោះ​ម្តាយ​ដំបូង គួរតែ​ត្រូវ​បានផ្តល់​វីតាមីន​ជា​រៀងរាល់ថ្ងៃ​។​

​ក៏​ដូចគ្នា​ដែរ American Academy of Pediatrics (AAP) បាន​និយាយថា​កុមារ​មិន​ថា​បៅដោះ ម្តាយ ឬ​បៅ​ទឹកដោះគោ​នោះទេ មិនត្រូវ​ការ​ជាតិ​ហ្វ្ល​អរ​រ៉ា​យ​បន្ថែម​អំឡុងពេល​អាយុ​៦​ខែ ដំបូង​នោះទេ​។ ពី​អាយុ​៦​ខែ​ទៅ កុមារ​ត្រូវការ​ជាតិ​ហ្វ្ល​អរ​រ៉ា​យ​បន្ថែម​តែ​នៅពេលដែល​ការ ផ្គត់ផ្គង់​ទឹក​កំពុងតែ​ខ្វះខាត​ខ្លាំង​។ ទឹក​ស៊ុត និង​ទឹកដប អាច​មិនមាន​ជាតិ​ហ្វ្ល​អរ​រ៉ា​យ​និង​ទឹក​ចេញ ពី​ក្បាល​រុំ​បឺ​ណេ​ក្នុង​សហគមន៍​មួយចំនួន​មិនមាន​ជាតិ​ហ្វ្ល​អរ​រ៉ា​យ​នោះទេ​។​

​វា​អាច​គ្រោះថ្នាក់​ដើម្បី​ផ្តល់​ជាតិ​ហ្វ្ល​អរ​រ៉ា​យ​បន្ថែម​ទៅលើ​កុមារ​ដែល​ទទួល​បានជា​តិ​ហ្វ្ល​អរ​រ៉ា​យ​គ្រប់គ្រាន់​នោះ ដូចនេះ​វា​ជា​រឿង​សំខាន់​ដើម្បី​មើលថា​តើ​ជាតិ​ហ្វ្ល​អរ​រ៉ា​យ​មាន​គ្រប់គ្រាន់​នៅក្នុង ទឹក​ដែល​កុមារ​កំពុងតែ​ប្រើ​ឬ​យ៉ាងណា​។ ប៉ុន្តែ​សូម​សួរ​គ្រូពេទ្យ​នូវ​តម្រូវការ​របស់​កូន​របស់​អ្នក​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ