សូវ​រី​ន រំលេច​នូវ​រូបភាព​ក្រប​មុខ​ដ៏​អស្ចារ្យ​ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​ពី​ទិដ្ឋភាព​ជប់លៀង​ក្នុង​ទសវត្ស​រិ៍​ទី​៦០

1285
ចែករម្លែក
សូវ​រី​ន រំលេច​នូវ​រូបភាព​ក្រប​មុខ​ដ៏​អស្ចារ្យ​ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​ពី​ទិដ្ឋភាព​ជប់លៀង​ក្នុង​ទសវត្ស​រិ៍​ទី​៦០

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈដើម្បី​ចូលរួមចំណែក​លើកស្ទួយ​វប្បធម៌ អរិយធម៌ និង​ថែរក្សា​កេរដំណែល​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ពី​បុរាណ ក៏ដូចជា​ការគាស់កកាយ​ឡើងវិញ នូវ​អនុស្សាវរីយ​ផ្អែមល្ហែម​នៃ​ពិធីជប់លៀង​មួយ​ក្នុង​យុគ្គសម័យ​មាស​ទសវត្សរ៍​ទី​៦០ ទស្សនា​វ​ដ្តី សូវ​រី​ន​(Sovrin) បាន​រំលេច​នូវ​រូបភាព​ក្រប​មុខ នូវ​រូបភាព​ដ៏​អស្ចារ្យ​ទាំងនេះ​ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​។​

​ការប្រកាស​បញ្ចេញ​ក្រប​មុខ​បង្ហាញ​ពី​សម័យ​សង្គមរាស្ត្រនិយម​ដែល​ស្ថិតក្នុង​អត្ថន័យ​ថា​”​នៅតែ​នឹក​អ្នក​”​នេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​១​ខែមេសា​នេះ​នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​ក្រោម​វត្តមាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​និង​សិល្បករ​ជាច្រើន​ចូលរួម​ផងដែរ​។​

​លោក ជ័យ រដ្ឋា នាយក​ច្នៃប្រឌិត ទស្សនា​វ​ដ្តី សូវ​រី​ន​(Sovrin) បាន​បញ្ជាក់ថា ក្រប​មុខ​នេះ​នឹង​បង្ហាញ​យ៉ាង​ប្រ​ត្យ​នូវ​ទិដ្ឋភាព​នៃ​ពិធីជប់លៀង​មួយ អប​ដោយ​ភាពទំនើប​ទាន់សម័យ​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​បង្ហាញ​ឲ្យ​ឃើញ​នូវ​សម្លៀកបំពាក់ និង​ការតុបតែង​ខ្លួន​ដ៏​ស៊ីវីល័យ ស្រប​ពេលដែល​កម្ពុជា​ត្រូវបាន​គេ​ដាក់​រហ័ស​នាម​នា​សម័យ​នោះ​ថា​ជា​អលង្ការ​ដ៏​លេចធ្លោ​មួយ​នៅ​អាស៊ី​ក្នុង​ទសវត្សរ៍​ទី​៦០​។ លោក​សង្ឃឹមថា​វា​អាច​នឹង​ចូលរួម​ចំណែក​តូច​មួយ​ក្នុង​ដំណើរការ​ផ្សព្វផ្សាយ​នូវ​ភាពទំនើប​ស៊ីវីល័យ​របស់​កម្ពុជា​នូវ​អតីតកាល​ដែលមាន​តម្លៃ​ជា​សាកល និង​ទុកជា​ឯកសារ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​ដើម្បី​កាន់តែ​ឆ្លុះបញ្ចាំង​ពី​អតីតកាល​ដ៏​ស្រស់បំព្រង​នេះ ក្រុមការងារ​ផលិត​បានជ្រើសរើស​យក​ទីតាំង​សណ្ឋាគារ​បូ​ទិ​ក​មួយកន្លែង​គឺ Le Relals De Chhlong នៅ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​ដែលមាន​សំណង់​នេះ​មាន​អាយុកាល​ជាង​១០០​ឆ្នាំ​ពោលគឺ​ស្ថិត​ក្នុងសម័យ​អាណានិគមនិយម​បារាំង​ក្នុង​ឆ្នាំ​១៩១៦ ។ ទិដ្ឋភាព និង​ការសម្រិតសម្រាំង​យ៉ាង​ពិសេស​នេះ​បាន​ទាញអារម្មណ៍​អ្នកមើល​វិលត្រឡប់​ទៅកាន់​ពិភព​នៃ​ក្តី​ស្រមៃ នា​អតីតកាល​ដ៏​ស្រស់ស្អាត​នោះ​។​

​ក្រៅពី​ការរៀបចំ​ច្នៃ​ប្រៃ​ឌិ​ត​ថតរូប​ភាព​ក្រុមការងារ​ក៏បាន​ផលិត​វីដេអូ​ឃ្លី​ប​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​បាន​ឆ្លុះ​បញ្ចាំង​អំពី​ពិធីជប់លៀង​យ៉ាង​គគ្រឹកគគ្រេង​មួយ​របស់​ប្រជាជន​កម្ពុជា​តាមបែប​ផែន​ជិវិត​អភិជន​ក្នុងសម័យ​ទសវត្សរ៍​ទី​៥០ និង​៦០ អប​ដោយ​បទ​ចម្រៀង​សំនៀង​ដើម​របស់លោក​ស្រី​ប៉ែន រ៉​ន​យ៉ាង​ពិ​រោះ​រណ្តំ​គឺ​បទ​”​កុំមក​ញញឹម​ដាក់​ខ្ញុំ​”​។ វីដេអូ​ន​នេះ​ត្រូវបាន​ចូលរួម​សម្តែង​ដោយ​សិល្បករ​ខ្មែរ​ជំនាន់​ក្រោយ​ស្រស់​សង្ហា ស្រស់​សោភា​ជាច្រើនរូប​ពិសេស​ពី​សំនាក់​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​កញ្ញា ប៊ី សុធា​រី ផងដែរ​។​

​សូមជម្រាបថា នេះ​មិនមែនជា​លើក​ទី​១​ទេ​ដែល​ក្រុម​ផលិត​របស់ ទស្សនា​វ​ដ្តី សូវ​រី​ន​(Sovrin) បាន​បង្កើត​ឲ្យ​មាន​ទស្សនីយភាព​ដ៏​ជក់ចិត្ត​ដិតអារម្មណ៍​ជាច្រើន​ពិសេស​ទិដ្ឋភាព​សង្គម​ខ្មែរ​ពី​អតីតកាល ដែល​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​យុវវ័យ​ជំនាន់​ក្រោយ​បានដឹង​និង​ចូលរួម​ថែរក្សា​លើកស្ទួយ​វប្បធម៌ អរិយធម៌ និង​ថែរក្សា​កេរដំណែល​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ពី​បុរាណ​៕​មន

ទីតាំងផ្សាយពាណិជ្ជកម្ម