ចេ​ន​នី ប្រឡូក​ក្នុង​សិល្បៈ​រាប់​ឆ្នាំ​ឥឡូវ​ឡើង​កូត​ទទួល​តំណែង​តួឯក​ហើយ​

353
ចែករម្លែក

ភ្នំពេញ​៖ លេចធ្លោ​ក្នុង​វិស័យ​ដើរ​ម៉ូត​ដែលជា​ស្រី​ស្អាត ចេ​ន​នី ពេលនេះ​ឡើង​កូត​ជាង​មុន​ ដោយទទួល​តំណែង​ជា​តួឯក​ស្រី​ក្នុង​រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍​ដ៏​ល្បី PNN ។​គឺ​រឿង “​អ្នក​ទី​៣”​។

​កញ្ញា ចេ​ន​នី ឈ្មោះ​ពិត​គឺ “​ស៊ឹម ស្រីមុំ​” មិន​ធ្លាប់បាន​បង្ហាញមុខ​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ណាមួយនៅឡើយ​ទេ ទើបតែ​ថ្មីៗ​នេះ នាង​ត្រូវបាន​ផលិតកម្ម LD Picture ជ្រើសរើស​សម្តែង​ជា​តួឯកស្រី​នៅក្នុង​រឿង “ អ្នក​ទី ៣” ដោយ​ត្រូវ​ប្រជែង​ស្នេហ៍​ជាមួយ​តារា​សម្បុរ​ស្រអែម សួង ស៊ី​ធឿន ដែល​ត្រៀម​នឹង​បង្ហាញ​វត្តមាន​នៅលើ​កញ្ចក់​ទូរទស្សន៍ PNN ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។​

​កញ្ញា ចេ​ន​នី បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដោយបាន​ចាប់​ផ្តើមដំបូង​ប្រឡ​ង​នៅក្នុង​កម្មវិធី កញ្ញា ឯក​ប្រ៊ី​ស្ទុន កាលពី​ឆ្នាំ ២០១៣ បើទោះបីជា​នាង​មិន​ជាប់​លេខ​រៀង​ណាមួយ​ក៏ដោយ​ តែ​នាង​មានឱកាស​បាន​ប្រឡូកក្នុ​សិល្បៈ​តាមរយៈ​ការដើរ​បង្ហាញ​ម៉ូត​ឱ្យ​ក្រុមហ៊ុន​ជាច្រើន​។​

​ស្រី​ស្អាត ស៊ឹម ស្រីមុំ ហៅ ចេ​ន​នី បានឱ្យ​ប្រាប់​ឱ្យដឹងថា នាង​ពិតជា​មិន​ធ្លាប់បាន​ចូលរួមសម្តែង​ភាពយន្ត​ខ្នាត​ធំ​ណាមួយ​នៅឡើយ​ទេ ភាគច្រើន​នាង​ទទួល​ថតតែ​រឿង​ខ្នាត​ខ្លី រឿង អប់រំ កំប្លែង ថត​ខា​រ៉ា​អូខ និង​ថត​ផ្សាយពាណិជ្ជកម្ម​ប៉ុណ្ណោះ ។ នេះ​ជា​លើកដំបូង​ហើយ ដែល​នាងមាន​វត្តមាន​នៅក្នុង​វិស័យ​ភាពយន្ត​ខ្នាត​ធំ កន្លងមក​នាង​មិន​ទទួល​ថត​រឿង​បែបនេះ​ទេ ។ ជាមួយនឹង​ការ​លេចមុខ​នៅក្នុង​ភាពយន្ត​ខ្នាត​ធំ​ជា​លើកដំបូង ស៊ឹម ស្រីមុំ​ត្រូវបាន​អ្នកដឹកនាំ​រឿង ជ្រើសរើស​សម្តែង​ជាមួយ​តារា​ស្រី​សម្បុរ​ស្រអែម សួង ស៊ី​ធឿន ដោយ​តម្រូវឱ្យ​នាង​ប្រជែងស្នេហ៍ជាមួយ សួង ស៊ី​ធឿន ។​

​កញ្ញា ចេ​ន​នី បាន​និយាយថា នាង​សង្ឃឹមថា​ស្នាដៃ​ដំបូង​របស់​នាង​នឹង​ទទួលបាន​ការគាំទ្រ​ខ្លាំងពី​សំណាក់​ទស្សនិកជន​នៅពេល​ដាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍ PNN ពីព្រោះ​ក្នុង​រឿង “​អ្នក​ទី​៣” បង្កប់​ទៅដោយ​ការអប់រំ និង​បង្ហាញ​ពី​ជីវិត​ពិត​របស់​គ្រួសារ​មួយចំនួន ។ សម្រាប់ ក្នុង​រឿង “​អ្នក​ទី​៣” ចេ​ន​នី ត្រូវបាន​អ្នកដឹកនាំ​រឿង​ជ្រើសរើស​សម្តែង​ជា​តួ​ដណ្តើម​ស្វាមី​គេ​ក្តី តែ​នៅ​ខាងក្រៅ​ឆាក​វិញ នាង​មិន​ប្រាថ្នា​ជីវិត​ដូច​នៅក្នុង​រឿងនេះ​ទេ ៕ ដោយៈ បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម