រ៉ូ​ហ្សា​ធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​ពេល​គ្រង​ឈុត​បុរាណ​ជា​នាង​ទេព​មច្ឆា

173
ចែករម្លែក

ភ្នំពេញៈ តារា​សម្តែង​ខ្មៅស្រស់ រ៉ូ​ហ្សា កាលពីពេល​ថ្មីៗ​បានធ្វើឱ្យ​មហាជន​ចាប់ អារម្មណ៍ នៅពេល​បង្ហាញខ្លួន​តុ​ប​តែ​ជានាង​ទេព​មច្ឆា ខណៈ​រាល់ដង​ធ្លាប់តែ​ឃើញ​នារី​ទាន់សម័យ និង​សិច​ស៊ី​។
​ ​
​ជា​តារា​ល្បី​លើ​វិស័យ​សម្តែង​នោះ​កញ្ញា រ៉ូ​ហ្សា បាន​បង្ហោះ​រូបនាង​ដែល​បាន​ដើរ​ម៉ូដ​លើ​ឆាកតន្ត្រី​មួយ​របស់ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ដោយ​នាង​បាន​គ្រង​ឈុត​បុរាណ​ជា នាង​ទេ​ពម​ច្ឆា​។ រូបថត​របស់​នាង​ដែល​គ្រង​ឈុត​បុរាណ​លើក​នេះ​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ដោយ​ទទួលបាន​ការគាំទ្រ​ពី​មហាជន​ផងដែរ​។

កញ្ញា រ៉ូ​ហ្សា បាន​ប្រាប់ រស្មី​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ឱ្យដឹងថា នាង​ពិតជាអរគុណ​ដែល​មហាជន និង​ជាពិសេស​អ្នកគាំទ្រ​តាម​បណ្តាញ​សង្គម​ទាំងអស់ពេញចិត្ត និង​ការសម្តែង​របស់​នាង​នៅពេល​គ្រង​ឈុត​បុរាណ​។ ក្រោយ​មានការ​លើកទឹកចិត្ត​និង​គាំទ្រ​បែបនេះ នាង​នឹង​អាច​តុបតែង​ខ្លួន​ក្នុង​ឈុត​បុរាណ​បានឱ្យ​ច្រើន​ដើម្បី​ថត​ឱ្យមើល​បន្តទៀត​នាពេល ខាងមុខ​។

សូម​រំលឹកថា កាលពី​ចុង ឆ្នាំ​២០១៨ តារា​សម្តែង​កញ្ញា រ៉ូ​ហ្សា មានឈ្មោះ​ពិត​គឺ “​គង់ ស្រី​ពៅ​” បាន​លេចធ្លោ​ទទួលបាន​តំណែង​តួឯក​ស្រី​ក្នុង​រឿង​ភ័យរន្ធត់ “​កូន​អើយ​ម្តាយ​ខ្មោច​” ខណៈ​មានមហាជន និង​អ្នកគាំទ្រ​ពេញចិត្ត ចំពោះ​សមត្ថភាព​របស់​នាង​។​
​ ​
​ជាមួយគ្នា​នោះ​នាង​មានរូប​សម្រស់​ខ្មៅ​ស្រអែម​ស្រស់ ដែល​ផលិតករ និង​អ្នកដឹកនាំ​រឿង​ជាច្រើន​ពេញចិត្តចំពោះ​ស្នាដៃ​ជាច្រើន ទាំង​រឿង​ដុំ និង​រឿង​ភាគ​។ នាង​ក៏​ជា​តារា​ម៉ូ​ដែល​មួយរូប​គួរឱ្យ​ស្រឡាញ់ និង​មាន​ទីផ្សារ​ច្រើន​លើ​ការបង្ហាញ​ម៉ូត​ទៀតផង​៕ ដោយៈ បូ​រិ​ន​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ