​ការិយាល័យ​កសិកម្ម​ធ​ន​ធាន​ធម្មជាតិ​និង​បរិស្ថាន​ចែក​ឧបករណ៍​កសិកម្ម​

129
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០២០​មន្ត្រី​ការិយាល័យ​កសិកម្ម​ធន​ធាន​ធម្មជាតិ​និង​បរិស្ថាន​ស្រុក​សង្គម​ថ្មី​បាន​ចូលរួម​ចែក​ឧបករណ៍​កសិកម្ម​មានដូចជា​:​នាគ​ស្រែ​.​ឧបករណ៍​ដាំ​ស្រូវ​.​និង​រនាស់​សម្រាប់​វាយ​ពង្រាបដី​។​ដែលជា​ប្រភេទ​ឧបករណ៍​ពាក់កណ្ដាល​ស្វ័យប្រវត្តិ​ជូន​ដល់​កសិករ​ជា​សមាជិក​សហគម​ន៍ក​សិ​កម្ម​ស្ដៅ​អភិវឌ្ឍន៍​និង​សហគមន៍​កសិកម្ម​រណ​សិរ្ស​ព្រះខ័ន​អភិវឌ្ឍន៍ ។

​លោកស្រី​ជូ​មេត្តា​ប្រធាន​សហគមន៍​កសិកម្ម​ស្ដៅ​អភិវឌ្ឍន៍​បាន​ឡើង​បង្ហាញ​ពីបទ​ពិសោធន៍​កន្លងមក​តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​ទាំង ៣​ប្រភេទ​នេះ ទៅលើ​ការដាំដុះ​ដំណាំ​ស្រូវ គឺ​ទទួលបាន​លទ្ធផល​ល្អ ជាង​ពេលដែល​គាត់​មិនទាន់​ប្រើ​ឧបករណ៍​ទាំងនេះ​។​ដូចជា​:​ចំណេញ​ពេលវេលា​.​ប្រើប្រាស់​កម្លាំង​ពលកម្ម​តិច​.​ដី​ធូរ​ស្រូវ​លូតលាស់​លឿន​.​គ្មាន​ស្មៅ​ចង្រៃ​.​ទិន្នផល​កើន​ជាង​ឆ្នាំមុន​..​។​ល​។​

​ឧបករណ៍​កសិកម្ម​ទាំងបី​ប្រភេទ​នេះ​គឺជា​ការផ្ដល់ជូន​ពី​អង្គការ​dpa​។​ដែល​ចូលរួម​សម្របសម្រួល​ដោយ​លោក​ហាត់​រ៉ា​ម៉ូ​បុគ្គលិក​របស់​អង្គការ​dpa​និង​លោក​ប៉ែន​ពេជ្រ​ព​ណ្ណា​រាយ​ប្រធានការិយាល័យ​កៅស៊ូ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ