​ចោរ​យក​ឡាន​ទៅ​លួច​ដឹក​ក្របី​អ្នកស្រុក​ស្វាយ​លើ​ទាំងយប់​

271
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​បាន​ប្តឹង​ដល់​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ​ថា​មាន​ចោរលួច​ក្របី​របស់​ពួកគាត់​អស់​ចំនួន​២​ក្បាល​។​ករណី​ចោរលួច​ក្របី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០​នេះ ស្ថិតនៅ​អូរ​តា​ដេ​វ​ភូមិ​ខ្នារ​ក្រៅ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ​បាន​និយាយថា​ករណី​លួច​ក្របី​ខាងលើ​បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើ​សកម្មភាព​លួច​ក្របី​ចំនួន​២​ក្បាល​យកទៅ​បាត់​ដោយ​ឃើញ​មាន​គន្លង​រថយន្ត​ដឹក​ក្របី​បើក​កាត់​វាលស្រែ​ឡើងមក​ផ្លូវបត់​ទៅតាម​ផ្លូវ​ទៅ​ស្រែ​ណូយ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ទៅ​បាត់​ដោយ​គ្មាន​នរណា​ដឹង​ឡើយ​។​

​សមត្ថកិច្ច​បាន​បន្តថា តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​ក្របី បាន​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​១៨​ល្ងាច ថ្ងៃទី​២៧ ខែឧសភា ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​ដឹក​ក្របី​ដែល​ឃ្វាល​ចំនួន ៦ ក្បាល​យកទៅ​ទាក់ នៅ​ចំណុច​អូរ​តា​ដេ​វ​ភូមិ​ខ្នារ​ក្រៅ​ចម្ងាយ​ពី​ផ្ទះ​គាត់​មួយ​គីឡូម៉ែត្រ​ដូច​រាល់​ដងដោយ​គ្មាន​មនុស្ស​នៅចាំ​ឡើយ​។​លុះដល់​ម៉ោង​១​រំលងអធ្រាត្រ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើ​សកម្មភាព​លួច​ក្របី ចំនួន ២​ក្បាល​យកទៅ​បាត់​ចំណែក​ក្របី​នៅសល់​ផ្អើល​ដាច់​ខ្សែរ​រត់​ចូល​ព្រៃ​អស់​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថាស​ម្ថ​កិច្ច​យើង​បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ​គឺ​ឃើញ​មាន​គន្លង​ជើងមនុស្ស​និង​គន្លង​ជើង​ក្របី​ដឹក​តាម​វាលស្រែ​ជិត​ដល់​ផ្លូវ​ក្រួស​ក្រហម​ភូមិ​ខ្នា​ក្រៅ​។​ឃើញ​មាន​គន្លង​រថយន្ត​ដឹក​ក្របី​បើក​កាត់​វាលស្រែ​ឡើងមក​ផ្លូវបត់​ទៅតាម​ផ្លូវ​ទៅ​ស្រែ​ណូយ​ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន​ទៅ​បាត់​ដោយ​គ្មាន​នរណា​ដឹង​។​នៅ​កន្លែងកើតហេតុ​មាន​បន្សល់ទុក​ទ្រនាប់ជើង​ស្នោរ​១​គួរ​និង​មាន​ស្នាម​គន្លង​ជើង​.​មនុស្ស ក្របី និង​រថយន្ត ករណីនេះ​យើង​កំពុង​ស្រាវជ្រាវ​តាម​នីតិវិធី​។​

​ជនរងគ្រោះ​មានឈ្មោះ កុល ពៅ ភេទ​ប្រុស​អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ​ក្រៅ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​ចំណែក​សត្វ​ក្របី​ដែល​បាត់​មាន​ក្របី​មេ​ចំនួន​២​ក្បាល​សម្បុរ​ខ្មៅ​១​ក្បាល​សម្បុរ​ស​(​ក្លៀក​)១​ក្បាល​៕S/

​រូបភាព​: ចោរ​យក​ឡាន​ទៅ​លួច​ដឹក​ក្របី​អ្នកស្រុក​ស្វាយ​លើ​ទាំងយប់​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម