​ឆ្នាំ​២០១៩​ខេត្តកំពង់ចាម​មានព​លករ​ជា​ជនបរទេស​ចំនួន​៥៤៤​នាក់​

131
ចែករម្លែក

ដោយ​: គង់​ហេង​/​កំពង់ចាម​: ឆ្នាំ​២០១៩ កន្លងទៅ​ខេត្តកំពង់ចាម​មាន​ពល​ករ​ជា​ជនបរទេស​សរុប​ចំនួន ៥៤៤ នាក់​ស្ត្រី​ចំនួន ១៧២​នាក់ និង​ពលករ​ខ្មែរ​សរុប​ចំនួន ៣៣.៧៨២ នាក់​ស្ត្រី​ចំនួន ២៩.០២១ នាក់ ដែល​បានមក​បំពេញការងារ​តាម​បណ្តា​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា​។​

​នេះ​បើ​យោងតាម​ការប្រកាស​ឱ្យដឹង​លទ្ធផល​ការងារ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​របស់​មន្ត្រី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ដល់​លោក​អ៊ុន​ចាន់​ដា​ជា​អភិបាលខេត្ត​កំពង់ចាម​កាលពី​រសៀល​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០២០​នៅក្នុង​សាលាខេត្ត​នេះ​។​

​ប្រភព​នោះបាន​គូសបញ្ជាក់ថា​កិច្ចការ​នេះ​ខាង​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​បានចាប់ផ្តើម​ដំណើរការ​ការងារ​ពីថ្ងៃ​ទី​៧​ខែឧសភា​ដល់​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​គោលដៅ​ចំនួន ៦៤ បណ្តា​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា មាន​ពលករ​ខ្មែរ​សរុប​មាន​ចំនួន ៣៣.៧៨២ នាក់ មាន​ជា​ស្ត្រី​ចំនួន ២៩.០២១ នាក់ និង​ពលករ​ជា​ជនបរទេស​ដូចជា ជប៉ុន ហ្វី​លី​ពិន តៃវ៉ាន់ និង​ចិន សរុប​ចំនួន ៥៤៤ នាក់ មាន​ស្ត្រី​ចំនួន​១៧២​នាក់​។​ក្នុងនោះ​សម្រាប់​ពលករ​ជា​ជនបរទេស​ចំនួន​ប្រាំមួយ​នាក់​គ្មាន​ប័ណ្ណ​ការងារ​។ ដោយ​ត្រូវ​ទទួល​ការពិន័យ​ម្នាក់​ចំនួន ៥០០.០០០ រៀល​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា​យើង​ជា​អាជ្ញាធរខេត្ត​សូម​គាំទ្រ​នូវ​ការបំពេញ​បេសកកម្ម​កា​រងារ​សម្រាប់​ថ្នាក់ជាតិ​។​ជាពិសេស​ប្រសិនបើ​ការបំពេញ​ការងារ​ខាងលើ​សម្រាប់​ឆ្នាំ​២០២០ នេះ​ករណី មាន​បញ្ហា​ប្រឈម សូម​ផ្តល់ព័ត៌មាន​ឬ​រាយការណ៍​គឺ​ខាង​ខេត្ត​នឹង​ជួយ​អន្តរាគមន៍​គាំទ្រ រាល់​មធ្យោបាយ​ដែល​ក្រម​ការងារ​មានការ​ខ្វះខាត​នោះ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ