ការទូទាត់ពុំចាំបាច់ប្រើសាច់ប្រាក់ កាត់បន្ថយហានិភ័យពីកូវីដ១៩

218
ចែករម្លែក

ដោយៈសុផល/ភ្នំពេញៈជាមួយនឹងរោគរាតត្បាតជាសកលនាពេលបច្ចុប្បន្នបង្កដោយមេរោគ កូវីដ-១៩ ការរក្សាឲ្យបាននូវអនាម័យផ្ទាល់ខ្លួន និង ការអនុវត្តន៍គម្លាតសង្គមក្នុងទីប្រជុំជនគឺជា វិធានការចាំបាច់ដើម្បីសុវត្ថិភាព។ ទោះជាយ៉ាងនេះក្ដី យើងនៅតែត្រូវការធ្វើដំណើរ ទៅណាមក ណាដើម្បីតម្រូវការជីវភាពប្រចាំថ្ងៃ។ដើម្បីការពារសុខភាពយើងឲ្យបានប្រសើរជាងមុន ជម្រើស ឆ្លាតវៃ និងមានសុវត្ថិភាព គឺការប្រើប្រាស់វិធីទូទាត់ដោយពុំចាំបាច់ប្រើសាច់ប្រាក់ នៅពេលត្រូវ ចំណាយថ្លៃទិញទំនិញនៅឯផ្សារទំនើប ចំណាយថ្លៃអគ្គិសនី ទឹក ទូរស័ព្ទ ថ្លៃឈ្នួលផ្ទះ ដើម្បី កាត់បន្ថយនូវភាពប្រឈមនឹងការឆ្លងមេរោគដ៏កាចសាហាវនេះ។

UnionPayអន្តរជាតិមានទិសដៅបន្តការផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុរបស់អតិថិជន ប្រកប​ដោយ​គុណភាពលំដាប់ពិភពលោកដែលផ្តល់សុវត្ថិភាពលើការគ្រប់គ្រងហិរញ្ញវត្ថុរប​ស់​អតិថិជនដោយផ្អែកលើនវានិវត្តន៍ និង ការសម្របទៅតាមនិន្នាការធុរកិច្ចបច្ចុប្បន្ន។ UnionPay​ផ្ដល់ជូននូវវិធីទូទាត់ជាច្រើនជម្រើស ដែលស្របតាមការវិវត្តន៍នៃស្ថានភាព ដូចជា​វិបត្តិសុខ​ភាព​ជា​សកល ដែលយើងកំពុងប្រឈមមុខក្នុងពេលនេះ។ទម្រង់នៃការទូទាត់នេះ​ស័ក្កិសមទៅនឹង​តម្រូវ​ការរបស់អតិថិជនយើង។

ជាការពិតណាស់អតិថិជនUnionPay​អាចមានជម្រើសច្រើនក្នុងការទូទាត់​ដោយពុំចាំបាច់​ប្រើ​សាច់​ប្រាក់នៅកម្ពុជាដើម្បីគាំទ្រដល់តម្រូវការទូទាត់ប្រចាំថ្ងៃ។ការទូទាត់ពុំចាំបាច់​ប្រើសាច់​ប្រាក់​ទាំងនេះរាប់បញ្ចូលទាំងបែបផែនទូទាត់មួយចំនួនដែលកាត់បន្ថយតម្រូវការផ្ទេរដោយរូបវន្តដូច​ជា​ការកាន់រូបិយវត្ថុ និងការជួបគ្នាដោយផ្ទាល់ជាដើម។

ការទូទាត់ប្រាក់តាមរយៈUnionPayលើប្រព័ន្ធអនឡាញ ផ្ដល់នូវភាពងាយស្រួលតាមរយៈ​ពហុ​បច្ចេកវិទ្យាសុវត្ថិភាព និង ការត្រួតពិនិត្យហានិភ័យដើម្បីធានាសុវត្ថិភាពចំពោះការទូទាត់លើ​ប្រព័ន្ធអនឡាញ ដែលមានដូចជាការទិញទំនិញសំខាន់ៗពីពាណិជ្ជកម្មអេឡិចត្រូនិចក្នុងស្រុក ឬពីប្រទេសក្រៅ ដោយពុំចាំបាច់ចេញពីផ្ទះ។ បច្ចុប្បន្ននេះ UnionPayមានការទទួលស្គាល់​ពី​ពាណិជ្ជករលើប្រព័ន្ធអនឡាញទូទាំងពិភពលោកជាង ២០លានកន្លែង។ពាណិជ្ជករទាំង​នេះ​មាន​មូលដ្ឋាន ២០០ប្រទេសនិងតំបន់ រាប់បញ្ចូលទាំងប្រទេសកម្ពុជា ថៃ ជប៉ុន សហរដ្ឋ​អាមេ​រិក កូរ៉េខាងត្បូង ហុងកុង អ៊ឺរ៉ុប និងប្រទេសជាច្រើនទៀតប្រជុំដោយប្រភេទទីផ្សារខុសៗគ្នាជា​ច្រើន ដូចជាទីផ្សារលក់រាយ ការថែទាំសុខភាព អាហារអនឡាញការដឹកជញ្ជូនគ្រឿងទេស និងទីផ្សារ​ជាច្រើនទៀត។ ឧទាហរណ៍ អតិថិជនUnionPayអាចកុំម្ម៉ង់ភីហ្សាពី ភីហ្សាខមផេននី (Pizza Company)ឬពីក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារដូចជាញ៉ាំ២៤(Nham24)និងមូវ(MOO​VE​) ដូច្នេះពួកគាត់មិនត្រូវការទៅតម្រង់ជួររង់ចាំខ្ចប់អាហារនោះទេ។ប្រសិនបើពួកគាត់​ចង់រក្សា​សុខ​ភាព​ឲ្យល្អ ពួកគាត់អាចនៅផ្ទះថែរក្សារាងបានដោយធ្វើការកុំម្ម៉ង់ឈុតកីឡានិងសម្ភារកីឡាពី Decathlon តាម https://www.decathlon.com.kh/en/.។

ប្រសិនបើអ្នកពិតជាចាំបាច់ត្រូវចេញទៅក្រៅទិញគ្រឿងទេសនោះ កាតUnionPayមានការ​ទទួល​ស្គាល់ពីបណ្ដាសាខាផ្សារទំនើបទូទាំងប្រទេស ដូចជា AEON MaxValu ផ្សារទំនើប​ឡាក់គី ផ្សារទំនើបបាយ័ន ផ្សារថៃហួត និងផ្សារជាច្រើនទៀត។ នៅ AEON MaxValu អ្នក​ថែមទាំងរីករាយនឹងការបញ្ចុះតម្លៃ ៥% ដោយគ្រាន់តែប្រើUnionPay។

នៅពេលទូទាត់ដោយផ្ទាល់តាមកន្លែងលក់ទំនិញនានា អាចប្រើប័ណ្ណឥណពន្ធ ឬ ឥណទាន​UnionPayជំនួសឲ្យរូបីយប័ណ្ណដែលអាចផ្ទុកនូវមេរោគ និងបាក់តេរីជាច្រើន។ យើងមាន​ដៃគូ​ក្នុងស្រុកដូចជា ធនាគារ អេប៊ីអេ (ABA) ធនាគារ អេស៊ីលីដា (Acleda) និងធនាគារ​ភ្នំពេញ​ពាណិជ្ជ (PPC Bank)ក្នុងនោះ UnionPayក៏មានរៀបចំម៉ាស៊ីនឆូតកាតតាម​ហាងទំនិញ​នានា​ ដូចជា Smart Shops និងផ្សារទំនើបឡាក់គី-ដោយគ្រាន់តែដាក់កាតUnionPayលើម៉ាស៊ីន​ឆូតកាត ម៉ាស៊ីននឹងអនុញ្ញាតិឲ្យធ្វើការទិញ បែបនេះមិនត្រឹមតែមិនបាច់ហុចកាតឲ្យ​ទៅបេឡាករ​ទេវាថែមទាំងអាចធ្វើឲ្យអតិថិជនយើងកាត់បន្ថយ​បាននូវការប៉ះពាល់គ្នាបានមួយ​ចំណែកទៀត​។

គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេដែលក្រដាសប្រាក់មិនមានអនាម័យដែលជាធម្មតាក្រដាសប្រាក់​ត្រូវ​បាន​​​ប្រើប្រាស់សម្រាប់ធ្វើការដោះដូរជាញឹកញាប់នៅលើពិភពលោក។ ហេតុនេះ វាប្រមូលផ្ដុំ​នូវ​បាក់តេរី និងមេរោគជាច្រើនខ្លាំងណាស់។

ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យញូវយ៉ក បានធ្វើការសិក្សាស៊ីជម្រៅទៅលើ​ឌីអិនអេ​(DNA)លើក្រដាសប្រាក់មួយដុល្លារអាមេរិកហើយបានរកឃើញបាក់តេរី ៣០០០ ប្រភេទ​ខុស​គ្នាដែលបង្កឲ្យកើតមុនមេរោគចម្លងធ្វើឲ្យស្បែកឡើងពងបែកដែលបង្កមកពីមេរោគរលាក(ដែ​ល​​ហៅថាការរលាកស្រោមខួរ) ធ្វើឲ្យរលាកសួត រោគដំបៅក្រពះ ពុលអាហារ និងមេរោគស៊ាំ​នឹង​អង់ទីប៊ីយ៉ូទិក។ បាក់តេរីទាំងនេះ អាចចូលក្នុងខ្លួនបាន ពេលយើងញីភ្នែក ឬញ៉ាំអាហារដោយ​ប្រើដៃផ្ទាល់ ក្រោយពីកាន់លុយដោយមិនបានលាង ឬធ្វើការសម្អាតមេរោគមិនបានត្រឹមត្រូវ។ ដោយឡែកលុយដុល្លារងាយនឹងមានបាក់តេរីណាស់ដោយសារវាបោះពុម្ភដោយក្រដាស ដែល​មេរោគអាចជាប់បានយូរជាង ក្រដាសប្រាក់ជ័រផ្លាស្ទិកដែលប្រើនៅប្រទេសអូស្ត្រាលី ថៃ សិង្ហបូរី និងម៉ាឡេស៊ី។ មានការសិក្សាមួយទៀតដែរ នៅប្រទេសសង្ហបូរី ក៏បានគាំទ្រដល់​ការរកឃើញ​ខាង​លើផងដែរ។ ផ្អែកលើទស្សនៈសេដ្ឋកិច្ច ក្រដាសប្រាក់ដែលផលិតពីកប្បាសប្រើធ្វើជាលុយ ប្រើមិនសូវបានយូរហើយមានអាយុជាមធ្យមត្រឹមតែ២១ខែប៉ុណ្ណោះ។បច្ចុប្បន្នប្រាក់រៀល​កម្ពុជា​ក៏កំពុងតែប្រើក្រដាសកប្បាសនេះសម្រាប់បោះពុម្ពផងដែរ។

រដ្ឋាភិបាល និងសមាគមន៍នៅប្រទេសជិតខាងជាច្រើនផ្តល់​មតិឲ្យប្រើប្រាស់ការទូទាត់​ពុំចាំបាច់​ប្រើសាច់ប្រាក់។នៅប្រទេសថៃ សមាគមន៍ធនាគារថៃ អំពាវនាវឲ្យសាធារណជន​ប្រើប្រាស់​បណ្ដាញទូទាត់អេឡិចត្រូនិច ដើម្បីបន្ថយហានិភ័យនៃការចម្លងមេរោគ។ធនាគារកណ្ដាល​របស់​ប្រទេសសិង្ហបូរី ក៏បានអំពាវនាវឲ្យប្រើប្រាស់ការទូទាត់តាមប្រព័ន្ធឌីជីថលផងដែរ​ ដើម្បីគាំទ្រ​វិធាន​ការរក្សាគម្លាតដើម្បីសុវត្ថិភាព។

ដូចគ្នានឹងប្រទេសកម្ពុជាដែរធនាគារជាតិនៃកម្ពុជាក៏មានការអំពាវនាវដល់ក្រសួងរដ្ឋាភិបាលស្ថាប័ន​ហិរញ្ញវត្ថុនិងសាធារណៈជនឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់​អេឡិចត្រូនិកដែលអាច​ប្រយុទ្ធប្រឆាំង​នឹងការរីករាលដាលនៃមេរោគកូវីដ-១៩។

តាមរយៈការប្រើប្រាស់ដំណោះស្រាយទូទាត់អេឡិចត្រូនិចរបស់UnionPayសុខភាពរបស់​យើង​​មាន​ការការពារយ៉ាងប្រសើរពីការរងគ្រោះដោយជំងឺ និងមេរោគផ្សេងៗ៕

ទីតាំងផ្សាយពាណិជ្ជកម្ម