ដេវីដ ល្វី​ស អាច​នឹង​ចាក​ចេញពី អា​សេណ​ល​នៅ​រដូវក្តៅ​នេះ

156
ចែករម្លែក

​កីឡាករ ដេវីដ ល្វី​ស (David Luiz) អាច​នឹង​ចាកចេញ​នៅ​រដូវក្តៅ​ឆ្នាំនេះ បន្ទាប់ពី​មាន​ព័ត៌មាន​ថា កីឡាករ​រូបនេះ​បាន​ចុះកិច្ចសន្យា​ត្រឹមតែ​១២​ខែ​ប៉ុណ្ណោះ​ជាមួយ​ក្លិប​អា​សេណ​ល​( Arsenal) ។​
​ ​
​ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​៣៣​ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី​ក្លឹប​ឆេ​ល​ស៊ី​កាលពី​ដើមរដូវ​កាល​មក​ចូលរួម​ជាមួយ​ក្លិប Arsenal ក្នុងតម្លៃ​៨​លាន​ផោន​។ មាន​សេចក្តី រាយការណ៍​ជាទូទៅ​ថា ល្វី​ស បាន​ចុះកិច្ចសន្យា​លេង​ពីរ​ឆ្នាំ​ជាមួយ​ក្លិប Arsenal ប៉ុន្តែ​នៅពេលនេះ​មានការ​អះអាងថា វា​មិន​ពិត​ទេ​។​
​ ​
​គេ​ជឿថា ល្វី​ស បាន​យល់ព្រម​លេង​មួយឆ្នាំ​ហើយ​តាម​ព័ត៌មាន​ថា គ្មាន​ផែនការ​បន្ត​លើសពីនេះ ជាមួយ​ក្រុម Arsenal នៅ​រដូវ​កាល​នេះ​ទេ​។​
​ ​
​ល្វី​ស បានបង្ហាញ​មុខ​២៥​លើក​សម្រាប់​ក្រុម Arsenal នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​មុនពេល​រដូវ កាល​នេះ​ត្រូវ​ផ្អាក ដោយ​រកបាន​២​គ្រាប់​និង​បង្កើត​ឱកាស​មួយ​លើក​។ ល្វី​ស នៅតែ​ជា​ផ្អែក សំខាន់​ក្នុង​ក្រុម​របស់លោក មី​គែល អា​តេ​តា (Mikel Arteta)​បើទោះបីជា​កីឡាករ​រូបនេះ​មានន័យ ចំណាស់​ហើយក៏​ដោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ដេវីដ ល្វី​ស (David Luiz)

ទីតាំងផ្សាយពាណិជ្ជកម្ម