ត្រ​យ ឌី​នី បន្ត​អវត្តមាន​ពី​ការហ្វឹកហាត់ ដោយសារ​បារម្ភ​ពី​បញ្ហា​សុខភាព

136
ចែករម្លែក

កីឡាករ ត្រ​យ ឌី​នី (Troy Deeney) បន្ត​អវត្តមាន​ពី​ទីលាន​ហ្វឹកហាត់ ប៉ុន្តែ​មានការ​ជឿជាក់ថា កីឡាករ​ក្លិប វេត​ហ្វ​ត​( Watford) រូបនេះ​នឹង​បញ្ចប់​ការ​និរទេស​ខ្លួន ហើយ​ត្រឡប់​មកជួយ​ក្លិប​ឲ្យ រួច​ពី​តំបន់​កាត់ចេញ​។​
​ ​
​ប្រធាន​ក្រុម​ក្លិប Watford រូបនេះ​សម្រេច​មិន​ចូល​ទីលាន​ហ្វឹកហាត់​ដោយសារ​បារម្ភ​ពី​ហា​នី​ភ័យ សុខភាព​ទាក់ទិន​វីរុស​កូ​រ៉ូ​ណា ហើយ​នៅ​មិនទាន់​បង្ហាញមុខ​នៅឡើយ​ទេ​មកដល់​ថ្ងៃ​ពុធ​នេះ​។​
​ ​
​ប៉ុន្តែ​នៅពេលនេះ មាន​សង្ឃឹមថា ខ្សែប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពល​រូបនេះ​នឹង​វិល​ត្រឡប់មក​មូលដ្ឋាន ហ្វឹកហាត់​របស់​ក្លិប​នៅមុន​ការចាប់ផ្តើម​រដូវ​កាល​ឡើងវិញ​។​
​ ​
​គ្រូបង្វឹក នី​ហ្គេ​ល ភា​សិន (Nigel Pearson) បាន​បង្ហើប​ប្រាប់​កាលពី​សប្តាហ៍​មុន​ថា លោក អវត្តមាន កីឡាករ​ជម្រើស​ដំបូង​៦​នាក់ អំឡុង​សប្តាហ៍​ដំបូង​នៃ​ការចាប់ផ្តើម​ហ្វឹកហាត់​ឡើងវិញ​។ គេ​ជឿថា កីឡាករ​ភាគច្រើន​នឹង​វិល​ត្រឡប់មក​ហ្វឹកហាត់​វិញ​នៅ​សប្តាហ៍​នេះ ។​
​ ​
​មានការ​ត្អូញត្អែរ​ច្រើន​ជុំវិញ គម្រោង​ចាប់ផ្តើម​ការប្រកួត​ជាថ្មី​នេះហើយ​ក្លឹប​បាន​បោះឆ្នោត ជា​ឯក​ឆន្ទ ដើម្បី​វិលត្រឡប់​មកកាន់​ទីលាន​ហ្វឹកហាត់​វិញ ។​
​ ​
​កាលពី​សប្តាហ៍​មុន ឌី​នី បាន​និយាយថា “​កូនប្រុស​របស់ខ្ញុំ​អាយុ​ទើបបាន​៥​ខែ​ហើយ​មានការ ពិបាក​ដកដង្ហើម​។ ខ្ញុំ​មិន​ចង់​ត្រឡប់មកផ្ទះ​ទេ ដោយសារ​វា​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​កូន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ត្រ​យ ឌី​នី (Troy Deeney)

ទីតាំងផ្សាយពាណិជ្ជកម្ម