រៀល​ម៉ា​ឌ្រី​ត ដាក់​ជម្រើស​កីឡាករ​បួនរូប ដើម្បី​ដោះដូរ​យក ផូ​ល ប៉ុក​បា របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

126
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) បានដាក់​កីឡាករ​បួនរូប​ជា​ជម្រើស​រួមមាន ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez) និង ម៉ា​ទីន អូ​ដេ​ហ្គា​ដ (Martin Odegaard) ដើម្បី​ប្តូរ យក​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) ពី​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​គ្រូបង្វឹក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) កោតសរសើរ​កីឡាករ ប៉ុក​បា ជា​ម្ចាស់ មេដាយមាស​វើ​ល​ខាប់​រូបនេះ ដែល​ខកខាន​មិនបាន​លេង​នៅ​រដូវ​កាល​នេះ​ដោយសារ​តែមាន បញ្ហា​កជើង​។
​ ​
​ទោះបីជា​យ៉ាងណា ក្លិប Real Madrid នៅតែ​ចង់បាន ប៉ុក​បា ហើយ​ចង់​ធ្វើការ​ដោះដូរ​ដែល ពាក់ព័ន្ធ​នឹង​កីឡាករ លូ​កាស វ៉ា​ហ្គេ​ស (Lucas Vazquez) និង ប្រា​ហ៊ីម ឌា​ស (Brahim Diaz) ហើយ​សង្ឃឹមថា អាច​នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​២៧​ឆ្នាំ​រូបនេះ ប៉ុន្តែ​យូ​ណាយ​ធី​ត អះអាងថា កីឡាករ​របស់ខ្លួន​មិនមែន​សម្រាប់​លក់​ទេ​។​
​ ​
​សេចក្តីរាយការណ៍​លម្អិត​ថា គ្រូបង្វឹក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) របស់​ក្លិប​យូ​ណាយ​ធី​ត​អន្ទះសា​ចង់​បញ្ចូល ប៉ុក​បា ក្នុង​ក្រុម​ជម្រើស​១១​នាក់​ដំបូង​នៅពេល សកម្មភាព​កីឡា​វិលត្រឡប់​មកវិញ​។
​ ​
​សូល​ស្យែ​រ ចង់​ដាក់​ឲ្យ ប៉ុក​បា លេង​ជា​ដៃគូ​ជាមួយ​កីឡាករ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes) ដែល​ទើប​មកដល់​កាលពី​ខែមករា​នោះ នៅ​តំបន់​បម្រើ​ដោយ​កីឡាករ​ទាំងពីរ បាន​វិល​ត្រឡប់មក​ហ្វឹកហាត់​វិញ​នៅ​សប្តាហ៍​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ​បួនរូប និង ផូ​ល ប៉ុក​បា (Paul Pogba)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ