ក្លិប​លី​វឺ​ភូ​ល នឹងមិន​បន្ត​តាម​ប្រមាញ់​យក​កីឡាករ ធី​ម៉ូ វើ​ន័​រ ដោយសារ​មិន​ហ៊ាន​ចំណាយ​លើស ពី​៣០​លាន​ផោន​

121
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្លិប​លី​វឺ​ភូ​ល​( Liverpool )​បាន​ដកខ្លួន​ចេញពី​ការចរចា ដើម្បី​នាំយក​ខ្សែប្រយុទ្ធ របស់​ក្លិប Red Bull Leipzig ធី​ម៉ូ វើ​ន័​រ (Timo Werner) ដោយសារតែ​ការផ្តល់​តម្លៃ​ខុសគ្នា លើ​កីឡាករ​រូបនេះ​។​
​ ​
​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ ដែល​បាន​ក្លាយជា​កីឡាករ​នាំមុខ​ម្នាក់​នៅ​តំបន់​អឺរ៉ុប​នៅ​រដូវ​កាល​នេះ មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​៥០​លាន​ផោន​នៅក្នុង​តំបន់​។​
​ ​
​ទោះបីជា​យ៉ាងណា ដោយសារតែ​អស្ថិរភាព​ខាង​ហិរញ្ញវត្ថុ​នាពេល​បច្ចុប្បន្ន​បង្កឡើង​ដោយ វិបត្តិ​វីរុស​កូ​រ៉ូ​ណា​នោះ នៅពេលនេះ ក្លិប Liverpool បានផ្តល់​តម្លៃ​ឲ្យ​កីឡាករ​រូបនេះ​តិចជាង ៣០​លាន​ផោន​នៅលើ​ទីផ្សារ ហើយ​ក្រុមការងារ​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) នឹងមិន​បន្ត​ការចរចា ដើម្បី​ផ្ទេរ វើ​ន័​រ ទៀត​ទេ​។​
​ ​
​តាម​ព័ត៌មាន​លម្អិត​ថា បើទោះបីជា​លោក ក្លប់ បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ធ្វើ​ការងារ​ជាមួយ កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ​ក៏ដោយ ប៉ុន្តែ​បញ្ហា​ធ្លាក់ចុះ​នៃ​ទីផ្សារ​កីឡាករ​ដោយសារ​បញ្ហា រាលដាល​វីរុស​កូ​រ៉ូ​ណា​ពិតជា​បង្ក​ផលប៉ះពាល់​ផែនការ​របស់​គ្រូបង្វឹក​រូបនេះ​។​
​ ​
​ក្លិប Liverpool មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្លឹប RB Leipzig ប៉ុន្តែ​ដោយសារតែ​ខុស​តម្លៃ​គ្នា​២០ លាន​ផោន​ជុំវិញ​កីឡាករ វើ​ន័​រ ដូច្នេះ​មានន័យថា កិច្ចព្រមព្រៀង​នឹងមិន​អាច​កើតមាន​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ធី​ម៉ូ វើ​ន័​រ (Timo Werner)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ