សញ្ញា​ចរាចរណ៍​តាមផ្លូវ​ដែល​ចម្លែក​ពិបាក​យល់​

194
ចែករម្លែក

​គ្រោះថ្នាក់​អាច​កើតឡើង​គ្រប់ពេល ប្រសិនបើ​ខ្វះ​ការប្រុងប្រយ័ត្ន​។ ទោះជា​យ៉ាងណា​ភាគច្រើន អាច​បញ្ចៀស​បាន បើ​យើង​យកចិត្តទុកដាក់​នឹង​សញ្ញា​ចរាចរណ៍​សំខាន់ៗ​នៅតាម​ដងផ្លូវ​។​
​ ​
​ដូច្នេះ​គេហទំព័រ EasyCompare សូម​ចែករំលែក​សញ្ញា​ចរាចរ​ណ៍​តាម​ដងផ្លូវ​ចម្លែកៗ​មួយ ចំនួន​ដែល​មនុស្ស​ភាគច្រើន​អាច​មើល​មិន​យល់​ឬ​យល់​ខុស​ដូចខាងក្រោម​៖
​ទី​១- សញ្ញា​ប្រយ័ត្ន​គោ​ធ្លាក់ ប្រាប់ថា ប្រយ័ត្ន​មាន​ថ្ម​ធ្លា​ក់លើ​

ទី​២- សញ្ញា​ប្រ​យ្ន័​គ្រួសារ​ឆ្លងថ្នល់ ដែលមាន​នៅ​ថៃ អាម៉េរិក និង​ម៉ិ​ក​ស៊ិ​ក ប្រាប់ថា​ប្រយ័ត្ន​មាន មនុស្ស​លួច​ឆ្លងដែន​

ទី​៣- សញ្ញា​ប្រយ័ត្ន​ក្ដាន់ ដែល​មាននៅ​បណ្ដា​ប្រទេស​ត្រជាក់ ប្រាប់ថា​ប្រយ័ត្ន​ក្ដាន់​ស្ទុះ​ចេញពី ព្រៃ​មក​កណ្ដាលផ្លូវ បង្ក​គ្រោះថ្នាក់​

ទី​៤- សញ្ញា​ប្រយ័ត្ន​ស្ពាន​លើក ប្រាប់ថា​អ្នក​ជិត​ដល់​ស្ពាន​ដែល​អាច​ហែក​លើក​ឱ្យ​ខ្ពស់​ដើម្បី ឱ្យ​ទូក និង​នាវា​ខ្ពស់ៗ​បើក​ឆ្លងកាត់​

ទី​៥- សញ្ញា​សេះ​ដុះ​ស្នែង ប្រាប់ថា ប្រយ័ត្ន​មាន​សេះ​ឆ្លងកាត់

ទី​៦- សញ្ញា​ប្រយ័ត្ន​អ្នកជិះ​រលក ប្រាប់ថា​ប្រយ័ត្ន​មាន​គ្រោះថ្នាក់​ដោយសារ​អ្នកជិះ​រលក​កាន់​ក្ដារ ស្គី​ដើរ​ឆ្លងផ្លូវ​ដែល​អាច​បាំង​ឱ្យ​អ្នកមើល​អ្វី​មិនឃើញ​

ទី​៧- សញ្ញា​ប្រយ័ត្ន​ទឹកកក​ស្ដើង ដែលមាន​នៅក្នុង​បណ្ដា​ប្រទេស​ត្រជាក់ ប្រាប់ថា​ប្រយ័ត្ន​មាន គ្រោះថ្នាក់​ដោយសារ​ដោយសារ​ទឹកកក​ប្រេះ​ដែល​អាច​បណ្ដាលឱ្យ​មនុស្ស​និង​យានយន្ត របស់​ពួកគេ​ធ្លាក់​ទៅ​ក្រោម​ទឹកកក​លង់​ស្លាប់​

ទី​៨- សញ្ញា​ប្រយ័ត្ន​ឡាន​បុក ប្រាប់ថា ប្រយ័ត្ន​ឡាន​បើក​លឿន​បុក​ស្លាប់​

ទី​៩- សញ្ញា​ប្រយ័ត្ន​អណ្ដើក​ឆ្លងកាត់ ប្រាប់ថា ប្រយ័ត្ន​បើកឡាន​កិន​សត្វព្រៃ​

ទី​១០- សញ្ញារ​ង្វ​ល់​មូល​ក្នុង​រង្វង់​មូល ដែលមាន​ផ្លូវ​ប្រសព្វ ៥ តម្រង់​ចំរ​ង្វ​ល់​មូល​នេះ​ប្រាប់ថា គួរប្រើ Google Maps ជួយ​បង្ហាញផ្លូវ​ដើម្បី​ភាពងាយស្រួល​ចៀសវាង​ការ​វង្វេង​។

​អញ្ចឹង​តោះ​! មក​ស្វែងយល់​អំពី​សញ្ញា​ចរាចរណ៍​ចម្លែកៗ​ពិបាក​យល់​ទាំងនេះ​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ​ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ