ក្មេង​អាយុ ៦ ឆ្នាំមាន​សាច់ដុំ ៦ កង់​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ពិភពលោក​

263
ចែករម្លែក

​ក្មេងប្រុស​ជនជាតិ​អ៊ីរ៉ង់ ម្នាក់​អាយុ ៦​ឆ្នាំ​ដែល​ធ្លាប់​ធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ម្ដង​រួចមកហើយ ដោយសារតែ​ជំនាញ​លេង​បាល់ទាត់ និង​ហ្វឹកហ្វឺន​កីឡា​កាយសម្ព័ន្ធ​ដ៏​មិនធម្មតា​នោះ ពេលនេះ​បានធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ជាថ្មី​ម្ដងទៀត​ជាមួយនឹង​សាច់ដុំ ៦ កង់​របស់គេ​។

​អា​រ៉ា​ត ហូ​សេនី (Arat Hosseini) ត្រូវបាន​ឪពុក​បង្វឹក​តាំងពី​តូច​ហើយ​តែងតែ​បង្ហោះ​សកម្មភាព ហ្វឹកហាត់​របស់​កូន​តាម​ទំព័រ​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram របស់គាត់​ធ្វើឱ្យ​មហាជន ស្ញើ​ច​សរសើរ​មិន​ដាច់​ពី​មាត់​។

​មាន​ដើមកំណើត​នៅ​ប្រទេស​អ៊ីរ៉ង់ ពេលនេះ អ៊ី​រ៉ា​ត ហូ​សេនី រស់នៅក្នុង​ទីក្រុង​លី​វើ​ភូ​ល (Liverpool) ប្រទេស​អង់គ្លេស ដើម្បី​ហ្វឹកហាត់​ជាមួយ​ក្លិប​ន​បាត់​ទាត់ Liverpool FC​។

​រូបភាព​ទាំងនេះ ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង​ពី​ក្រុម​អ្នកគាំទ្រ (Follower) ប្រមាណ ៤ លាន​នាក់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram ដោយ​ខ្លះ​និយាយថា គេ​អាចជា​ក្មេង​អាយុ ៦ ឆ្នាំ​ដែល​ខ្លាំងក្លា​បំផុត​នៅក្នុង​ពិភពលោក​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម