សុនខ​មុខ​វែង​បំផុត​ក្នុង​ពិភពលោក​ដ៏​កម្រ​បានឃើញ​

231
ចែករម្លែក

​ស្ត្រី​ម្នាក់​ជឿថា សុនខ​របស់​នាង​មានមុខ​វែង​បំផុត​ក្នុង​ពិភពលោក បន្ទាប់ពី​វាស់​ឃើញ​ប្រវែង រហូតដល់​ទៅ ៣០,៥០ សង់ទីម៉ែត្រ (៣ តឹក​កន្លះ​) ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។

​តាមរយៈ​រូបភាព​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ បង្ហាញ​ពី​សកម្មភាព​សុនខ​ញី​ច្រមុះ​ធំ​មុខ​វែង​ពូជ Borzoi ឈ្មោះ អ៊ី​រី​ស (Eris) អាយុ ២ ឆ្នាំ​កាច់រាង​ផ្អៀងផ្អង និង​ញញឹម​ដាក់​កាមេរ៉ា​យ៉ាង​ស្រស់ ស្រាយ​នៅក្នុង​សួនច្បារ​។ ម្ចាស់​វា​បាន​ប្រើ​ទូរស័ព្ទ iPhone XR ថតរូប​វា​បង្ហោះ​តាម​គណនី បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram របស់​ពួកគេ​ដែលមាន​អ្នកគាំទ្រ​ជិត ២០០.០០០ នាក់​។​

​ម្ចាស់​វា​និយាយថា អ៊ី​រី​ស ទើបតែ​ប្រារព្ធ​ខួបកំណើត​គម្រប់​វ័យ ២ ឆ្នាំ​របស់​វា​កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​ប៉ុណ្ណោះ​។ នាង លី​លី ឃែ​ម​បូរៀន (Lily Kambourian) វ័យ ២៧ ឆ្នាំ​មកពី​ក្រុង​រី​ច​មុន (Richmond) រដ្ឋ វើ​ជី​នៀ (Virginia) សហរដ្ឋ​អាម៉េរិក ដែលជា​ម្ចាស់ ហាង​លក់​គ្រឿងអលង្ការ និង​គូស្នេហ៍​របស់​នាង សា​វែ​ន​ណា (Savannah) បាន​យក​វា​មក​ចិញ្ចឹម នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​។​

​យោងតាម​អ្នកជំនាញ​ឱ្យដឹងថា សុនខ​ពូជ Borzoi នេះ​អាចរ​ស់បាន​ដល់​អាយុ ១៥ ឆ្នាំ​៕ ប្រែ​សម្រួលៈ​ខុម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ