អាហារ​ដែល​អាចជួយ​ឲ្យ​ស្បែក​កាន់​តែមាន​សុខភាព​ល្អ

198
ចែករម្លែក

ញ៉ាំ​ទឹក​គ្រប់គ្រាន់​
​ការ​ញ៉ាំ​ទឹក​គឺជា​រឿង​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ថែរក្សា​ស្បែក​ឲ្យ​កាន់​តែមាន​សុខភាព​ល្អ​។ វា​អាចជួយ​ឲ្យ​ស្បែ​កមាន​សំណើម និង​កាត់បន្ថយ​ការមើលឃើញ​ស្បែក​ជ្រីវជ្រួញ​និង​ផ្នត់ៗ បាន​។ វា​ក៏​ជួយ​កោសិកា​ទទួលបាន​ជីវជាតិ និង​បំបាត់​ជាតិពុល​ជាច្រើន​បានដែរ​។ វា​ក៏​ជួយ​ដល់ លំ​ហូរឈាម​ដើម្បី​រក្សា​ភាព​ភ្លឺរលោង​ដល់​ស្បែ​កទៀត​ដែរ​។ ដូច្នេះ​យក​ល្អ​គួរតែ​ញ៉ាំ​ទឹក​យ៉ាង ហោចណាស់ ៨​កែវ​ក្នុង​មួយថ្ងៃ​។​

​សេ​ឡេ​ញ៉ូ​ម​
​ជាតិ​រ៉ែ​ប្រភេទ​នេះ​អាចជួយ​កោសិកា​ស្បែក​ក្នុង​ការបំបាត់​រ៉ាឌីកាល​សេរី​បាន​។ រ៉ាឌីកាល​សេរី​អាច ធ្វើ​ឲ្យ​មាន​អាកា​រៈ​នៃ​ភាព​ចាស់​ដូចជា ស្បែក​ជ្រីវជ្រួញ និង​ស្បែក​ស្ងួត​ហើយក៏​ប្រហែលជា​បង្ក ជំងឺ​ខ្លះទៀត​។ សេ​ឡេ​ញ៉ូ​ម​ក៏​ប្រហែលជា​ជួយ​បង្ការ​ជំងឺមហារីក​ស្បែក​ផងដែរ​។ អ្នក​អាច​ទទួល បាន​ជីវជាតិ​មួយ​នេះ​តាមរយៈ​ការទទួល​ទាន គល់​ផ្សិត បង្គា ត្រី សាច់គោ ក្តាម និង​អយ​ស្ទើរ​។

​អង់​ទី​អុកស៊ីដ​ង់​
​អង់​ទី​អុកស៊ីដ​ង់​គឺជា​ជីវជាតិ​ដ៏​សំខាន់​ក្នុង​ការបន្ថយ និង​បង្ការ​ការខូចខាត​ដោយសារតែ​រ៉ា​ឌី កាល​សេរី​។ អ្នក​អាច​ទទួលបាន​ជីវជាតិ​មួយ​នេះ​ពី​អាហារ​ច្រើន​ប្រភេទ ជាពិសេស​បន្លែ និង​ផ្លែឈើ​ចម្រុះ​ពណ៌​ដូចជា បឺ​រី ប៉េងប៉ោះ ស្ពៃ​ស្ពី​ណា​ច ដំឡូងជ្វា ម្ទេស​ប្លោក ឬ​សណ្តែក​។

ប្រឆាំង​រ៉ាឌីកាល​សេរី​ជាមួយ CoQ10
​រាងកាយ​យើង​អាចបង្កើត​អង់​ទី​អុកស៊ីដ​ង់​ដ៏​សំខាន់​មួយ​ឈ្មោះថា Coenzyme Q10​។ ប៉ុន្តែ​នៅ ពេល​អ្នក​អាយុ​កាន់តែច្រើន អ្នកនឹង​ផលិត​វា​កាន់តែ​តិច​វិញ​។ រឿងនេះ​ក៏​ចូលរួម​ក្នុង​ការផលិត ថាមពល និង​ជួយ​ឲ្យ​កោសិកា​ធ្វើការ​ផងដែរ​។ អ្នក​អាច​ទទួលបាន CoQ10 ពី​ក្នុង​ត្រី​សាល​ម៉ុ​ន និង​ធូ​ណា សាច់​បក្សី សាច់​គ្រឿងក្នុង​ដូចជា ថ្លើម​សត្វ និង​គ្រាប់​ធញ្ញជាតិ​។

វីតាមីន A អាចជួយ​ស្បែក​ជួសជុល​អ្វីដែល​ខូចខាត​
​គ្មាន​នរណា​ចង់បាន​ស្បែក​ស្ងួត ឬ​របកៗ​ឡើយ​។ ដូច្នេះ​ចូរ​ញ៉ាំ​ក្រូច ឬ​ការ៉ុត​មួយ​ទៅ ដោយ​សារ តែ​វា​សម្បូរ​ទៅដោយ​វីតាមីន A​។ អ្នក​ក៏​អា​ចរក​វីតាមីន​នេះ​បាន​ក្នុង​បន្លែ​ពណ៌​បៃតង ស៊ុត និង​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​ដែរ​។​នៅពេល​អ្នកប្រើប្រាស់​ផលិត ផល​ថែរក្សា​ស្បែក​មាន​វីតាមីន A ភាព​ជ្រីវជ្រួញ និង​ស្នាម​អ៊ុច​ខ្មៅ​ប្រហែលជា​មើលទៅ​ស្រួលបួល​ជាង​មុន​ផង​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ