សញ្ញា ៤​នេះ បញ្ជាក់ថា អ្នក​កំពុងតែ​ប្រើ​វិធី​ជួយ​ខ្លួនឯង​ច្រើន​ជ្រុល​ហើយ

218
ចែករម្លែក

ការជួយ​ខ្លួនឯង​ចំនួន​ពីរដង​ក្នុង​មួយ​សប្តាហ៍ ឬ​ពីរដង​ក្នុង​មួយថ្ងៃ អាចជា​រឿង​ធម្មតា​ទេ​។ ខណៈ ពេល​ដែលមាន​ប្រយោជន៍​ច្បាស់លាស់​ចំពោះ​ការជួយ​ខ្លួនឯង (​មិនអាច​ឆ្លង​ជំងឺ​កាមរោគ ឬ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​) អ្នក​នៅតែ​ស្ថិតក្នុង​ចំណុច​មួយ​ដែល​បញ្ជាក់ ថា​ការជួយ​ខ្លួនឯង​កំពុង តែមាន​លក្ខណៈ​ច្រើន​ជ្រុល​ហើយ​។ យ៉ាងណាមិញ ខាង ក្រោម​នេះ​គឺជា​អាកា​រៈ​ផ្លូវកាយ និង​ចិត្ត​ខ្លះៗ​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ប្រើ​វិធី​ជួយ​ខ្លួនឯង​ច្រើន​ជ្រុល​ហើយ​៖

​ធ្វើ​ឲ្យ​ខ្លួនឯង​ឈឺ​
​បុរស​ខ្លះ​ជួយ​ខ្លួនឯង​ញឹកញាប់​ពេក​រហូតដល់​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ផង​។ ការ​មាន​របួស​បែបនេះ អាចមាន​លក្ខណៈ​តិចតួច (​ដាច់ដោច​ស្បែក​) ឬ​អាចជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដូចជា Peyronie’s Disease ឬ​សម្លាក​ជាលិកា​ក្នុង​ដង​លិង្គ ដោយសារតែ​ត្រដុស​ខ្លាំងពេក​។

​មាន​បញ្ហា​នៅ​កន្លែង​ការងារ​
​អ្នក​ប្រហែលជា​ចង់​គេង​នៅផ្ទះ​នៅ​ថ្ងៃ​សុក្រ​ចៀស​ជាង​ការ​ទៅ​ជួបជុំ​មិត្តភក្តិ ឬ​អាច​នឹង​ទៅ​ប្រជុំ យឺត ដោយសារតែ​រវល់​ប្រើ​ដៃ​ដើម្បី​ជួយ​ខ្លួនឯង​ហើយ​។ ទាក់ទង​នឹង​រឿងនេះ​បើសិនជា​អ្នក យល់ថា ទម្លាប់​នៃ​ការជួយ​ខ្លួនឯង​កំពុងតែ​រំខាន​ជីវិត​រស់នៅ​ក្នុងសង្គម ការងារ ឬ​ចំណង់​ផ្លូវភេទ ជាមួយ​ដៃគូ ដូច្នេះ​វា​គួរតែ​ដល់ពេល​ត្រូវ​ផ្លាស់ប្តូ​រហើយ​។

​ជីវិត​ផ្លូវភេទ​រង​ការប៉ះពាល់​
​បុរស​ខ្លះ​ដែល​ជួយ​ខ្លួនឯង​ច្រើន​ដោយសារតែ​ប្រភេទ​នៃ​ការ​ភ្ញោ​ច​ដូចជា​ការមើល​ខ្លី​ប​វីដេអូ​សិច ដែល​ចូលចិត្ត​តែម្តង​។ ប៉ុន្តែ​ដល់ពេល​រួមភេទ​ពិតប្រាកដ​ពួកគេ​បែរជា​មិនអាច​បង្កើត​អារម្មណ៍ ស្រើបស្រាល​បែប​នោះបាន​ទៅវិញ​។ បើសិនជា​អ្នកមើល​ខ្លី​ប​វីដេអូ​សិច​ដដែលៗ​ឬ​ប្រើប្រាស់ ចលនា​ជួយ​ខ្លួនឯង​ដដែលៗ នោះ​វា​កំពុងតែ​បង្រៀន​ខួរក្បាល​ឲ្យ​ធ្វើ​តែឯង​ហើយ​។ បើសិនជា មាន​ដៃគូរ​រួមភេទ​ពិត វា​អាច​នឹង​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ រហូតដល់​លិង្គ​មិនអាច​ងើប​រួច​ផង​។

​អ្នក​តែងតែ​គិត​អំពី​វា​
​អ្នក​ប្រហែលជា​ភ្ញាក់​ពី​គេង​មក​ដឹង​តែ​ចង់​ជួយ​ខ្លួនឯង​តែម្តង​។ ពេល​ញ៉ាំ​អាហារ​ថ្ងៃត្រង់​អ្វីដែល អ្នក​គិត​ជាងគេ​នោះ​អាចជា​ខ្លី​ប​វីដេអូ​សិច​ដែល​អ្នក​ចូលចិត្ត​ខ្លាំង​។ អ្វី​ដែលជា​ទំនាក់ទំនង​ក្នុង​ផ្ទៃ សឹងតែ​លែងមាន ដោយសារតែ​អ្នក​ចេះតែ​ចង់​អង្គុយ​ក្នុង​បន្ទប់​ហើយ​បើក​វីដេអូ​សិច​មើល​។ បើសិនជា​រឿងនេះ​ដូច​អ្វី​ក្នុង​ជីវិត​អ្នក​មែន ហើយ​ច្រើនតែ​ធ្វើ​ឲ្យ​អ្នកធ្វើ​អ្វី​មិនបាន​នោះ​វា​គួរតែ​ដល់ ពេលដែល​ត្រូវ​ទៅ​ជួប​ពេទ្យ​ហើយ​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ