ក្រសួងមហាផ្ទៃ​បើក​កិច្ចប្រជុំ​ពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​

199
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រសួងមហាផ្ទៃ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ​ក្រោម​អធិបតីភាព​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទទួលបន្ទុក​ក្រុមប្រឹក្សា​នីតិកម្ម​ដោយមាន​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហោ​ សំអាត​អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​។ ​រដ្ឋលេខាធិការ​,​អនុរដ្ឋលេខាធិការ​,​ប្រធាន​,​អនុប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម​,​តំណាង​អគ្គនាយកដ្ឋាន​នាយកដ្ឋាន​នានា​ចំណុះ​ក្រសួងមហាផ្ទៃ​មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់​និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ផងដែរ​។​

លោកក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម


​លោក​ប៊ុន​ហុន​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​អង្គ​ប្រជុំបាន​មានប្រសាសន៍ថា​ កិច្ចប្រជុំ​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​ពេលនេះ​គឺ​បានធ្វើ​ចាប់ផ្តើម​ដំណើការ​ឡើងវិញ​បន្ទាប់ពី​បាន​ខកខាន​រយៈពេល​ជាង​ពីរ​ខែ​កន្លងមក​។​គឺ​តាំងពី​ថ្ងៃទី​៦​មីនាឆ្នាំ​២០២០​ ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​។​ដោយ​លោក​បាន​លើក​ឡើ​ងថា​​ សេចក្តីព្រាងច្បាប់​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​បាន​កែសម្រួល​មកដល់ពេលនេះ​មាន​ភាពល្អប្រសើរ​ជាង​មុន​កាន់តែច្រើន​។

ោកឧត្តមសេនីយ៍ឯក ហោ សំអាត ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា

​លោក​សង្ឃឹមថា ​ការពិភាក្សា​ក្នុងការ​កែសម្រួល​សេចក្តីព្រាងច្បាប់​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះដែរ​ ​នឹងធ្វើ​ឡើងជា​បន្តបន្ទាប់​ទៀត​ដើម្បី​ស្វែងរក​នូវ​ធាតុ​ចូល​បន្ថែម​សម្រាប់​រៀបចំ​សេចក្ដីព្រាង​ច្បាប់​មួយ​នេះ​ឱ្យ​សម​ស្របតាម​ការវិវឌ្ឍនៃ​បរិបទ​សង្គម​។​ដើម្បីឱ្យ​កាន់តែ​មាន​ភាព​សុ​ក្រឹត​ល្អ​ថែមទៀត​
​លោក​ប៊ុន​ហុន​បាន​បញ្ជាក់ថា​​ សេចក្តីព្រាងច្បាប់​បទល្មើស​បច្ចេកវិទ្យា​នេះ​នឹងត្រូវ​ពិភាក្សា​បញ្ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​ព្រោះ​ច្បាប់​នេះ​មាន​សារសំខាន់​ខ្លាំងណាស់​ក្នុងការ​គ្រប់គ្រង​ព្រមទាំង​ទប់ស្កាត់​នូវ​បទល្មើស​បច្ចេកវិទ្យា​ផ្សេងៗ​ដែល​កើតមាន​ក្នុង​សង្គមជាតិ​ទាំងមូល​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម