បុរសថៃម្នាក់ត្រូវចាប់ខ្លួនពីបទលួចស្បែកជើងផ្ទាត់១២៦គូ ហើយរួមភេទជាមួយស្បែកជើងទាំងអស់នោះ

287
ចែករម្លែក

បុរសថៃម្នាក់ ដែលមានសម្រើបជាមួយស្បែកជើង ត្រូវបានចាប់ខ្លួន ក្រោយលួច ស្បែកជើងផ្ទាត់ជាង ១០០ គូ ហើយរួមភេទជាមួយពួកវា។

អ្នកស្រុកនៅខេត្តណុនថាបុរី ភាគកណ្តាលប្រទេសថៃ បានរាយការណ៍អំពីចោរលួច ស្បែកជើង មុនពេលប៉ូលិសឃាត់ខ្លួនឈ្មោះ ធៀរ៉ាប៉ាត ក្លៃយ៉ា អាយុ ២៤ ឆ្នាំ​នៅមួយសន្ទុះក្រោយ។

ប៉ូលិសអាចកំណត់អត្តសញ្ញាណរបស់ក្លៃយ៉ាដោយប្រើវីដេអូសុវត្ថិភាពពីផ្ទះរបស់ជនរងគ្រោះ។

វេបសាយ Perth Now រាយការណ៍ថា ក្លៃយ៉ា​ប្រាប់ប៉ូលិសថារូបគេបានលួចស្បែកជើង​ផ្ទាត់១២៦គូក្នុងអំឡុងពេល២ឆ្នាំដើម្បីជាផ្នែកមួយនៃការបំពេញតម្រេកតណ្ហាជាមួយនឹងស្បែកជើង។

ក្លៃយ៉ានិយាយថា​ រូបគេពាក់ស្បែកជើងផ្ទាត់ទាំងនោះ ពីព្រោះវាធ្វើឱ្យខ្លួនមានអារម្មណ៍ ចង់​រួមភេទ ហើយបន្ទាប់មកយកវាមកត្រដុសរាងកាយ មុនពេលរួមភេទជាមួយពួកវា។

ក្រោយប៉ូលិសឆែកមើលប្រវត្តិរូបរបស់ក្លៃយ៉ា ប៉ូលិសរកឃើញថារូបគេធ្លាប់ត្រូវបាន ចាប់ខ្លួនពីបទលួចស្បែកជើងពីមុនដែរ។

លោកវរសេនីយ៍ទោ ឯកកាភព ប្រាសិតវតនាឆ័យ និយាយថា ក្រុមមន្ត្រីប៉ូលិស​បានចាប់ខ្លួនក្លៃយ៉ានៅស្រុកផ្សេងមួយទៀតនៃប្រទេសថៃក្នុងឆ្នាំ ២០១៩ ពីបទលួចស្បែកជើង។

លោកនិយាយថា “ជនសង្ស័យបានសារភាពពេញលេញអំពីការលួចស្បែកជើង​ដើម្បីគោលបំណងឆ្កួតៗនេះ។ ដូច្នេះរូបគេនឹងត្រូវឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិសខេត្ត​រហូតដល់បង្ហាញខ្លួននៅចំពោះមុខរដ្ឋអាជ្ញានៅតុលាការដើម្បីសម្រេចដំណើរការ​ផ្លូវច្បាប់បន្តបន្ទាប់ទៀតសម្រាប់ជននេះ”៕ ដោយ៖ កញ្ញាដាលីស/Ha

ធៀរ៉ាប៉ាត ក្លៃយ៉ា ត្រូវបានចាប់ខ្លួនពីបទលួចស្បែកជើងដើម្បីរួមរ័កជាមួយ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ