ឃាត់​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​២​នាក់​បញ្ជូនទៅ​តុលាការ​

126
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​រួម​នឹង​ដកហូត​វត្ថុតាង​មួយចំនួន​។​ករណីនេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ភូមិ នគរ​ភាស ឃុំ នគរ​ភាស ស្រុក អង្គរជុំ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ បាន​និយាយថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ឈ្មោះ ឆាត សុ​ផុង​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ​ងួន​ខេ​ម​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​។​អ្នក​ទាំង​២​រស់នៅ​ភូមិ​នគរ​ភាស​ឃុំ​នគរ​ភាស​ស្រុក​អង្គរជុំ​ខេត្តសៀមរាប​។​សមត្ថកិច្ច​កំពុង​តាមដាន​និង​ស្រាវជ្រាវ​រក​ជន​ពាក់ព័ន្ធ​បន្តទៀត​។​

ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ម្ស៉ៅ​ក្រើម​ព័ណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​១​គ្រឿង​។​ជនសង្ស័យ​ទាំង​២​រួម​នឹង​វត្ថុតាង​ត្រូវបាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/

​ ​រូបភាព​: ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​២​នាក់ បញ្ជូនទៅ​តុលាការ​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម