បុរស​ម្នាក់​ធ្លាក់​ពីលើ​ស្ពាន​ឆ្លង​អគារ​ភ្លោះ​អូ​ឡាំ​ព្យា​ស្លាប់​ ដឹក​សាកសព​ចេញ​យ៉ាង​ប្រញាប់​

173
ចែករម្លែក

ដោយ​៖​សម្បត្តិ​/​ភ្នំពេញ​៖​បុរស​ម្នាក់​ធ្លាក់​ពីលើ​ស្ពាន​អគារ​ភ្លោះ​អូ​ឡាំ​ព្យា​បែកក្បាល​ស្លាប់​បង្ក​ការភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៨​ខែឧសភា​ ឆ្នាំ​២០២០​ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​ករណី​បុរស​ខាងលើ​ធ្លាក់​ស្លាប់​នៅ​ពុំទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​។​

​ប៉ុន្តែ​ហាក់ដូចជា​មានការ​លាក់​បាំង​ដោយមាន​ការបិទបាំង​ទិដ្ឋភាព​នៃ​សាកសព​ដោយ​ក្រុម​សន្តិសុខ​និង​បុគ្គលិក​ ហើយ​មួយសន្ទុះ​ក្រោយមក​ក៏មាន​រថយន្ត​សុទ្ធតែ​ផ្លាក​លេខ​ព្រះសីហនុ​2B4444​ដឹក​សាកសព​ចេញទៅ​យ៉ាង​ប្រញាប់ប្រញាល់​។​

នៅ​កន្លែងកើតហេតុ​ គេ​ឃើញ​មាន​វត្តមាន​សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ក្រុង​ក៏បាន​មកដល់​ដែរ​។​ប៉ុន្តែ​មិនទាន់មាន​ប្រភព​ណាមួយ​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ​។​ព័ត៌មាន​លម្អិត​យ៉ាងណា​ក្រុមការងារ​កាសែត​រស្មី​កម្ពុជា​នឹង​បញ្ជាក់ជូន​នាពេល​ក្រោយ ៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម