ប្រេស៊ីលមានអ្នកស្លាប់ដល់ខ្ទង់២៥.០០០នាក់ ខណៈប្រទេសនេះក្លាយជាចំណុចផ្ទុះធំមួយទៀតនៃកូវីដ១៩

221
ចែករម្លែក

ចំនួនអ្នកស្លាប់សរុបដោយកូវីដ១៩ នៅប្រេស៊ីលបានកើនដល់ខ្ទង់ ២៥.០០០ នាក់កាលពីថ្ងៃពុធទី២៧ឧសភា ខណៈប្រទេសនេះបានក្លាយជាចំណុចផ្ទុះធំមួយ ទៀតនៃកូវីដ១៩ នៅលើពិភពលោក។

ក្រសួងសុខាភិបាលនិយាយថា ខ្លួនបានបញ្ជាក់ករណីស្លាប់ថ្មីចំនួន ១.០៨៦ ក្នុងពេល២៤ម៉ោងចុងក្រោយ។

វាជាលើកទី៥ហើយដែលចំនួនអ្នកស្លាប់កើនលើស ១.០០០​នាក់ក្នុងមួយថ្ងៃ ចាប់តាំងពីវិបត្តិមេរោគនេះបានស្ទុះឡើងខ្លាំងកាលពីមួយសប្តាហ៍មុន។

កត្តានេះបានរុញឱ្យចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសកើនដល់ ២៥.៥៩៨ នាក់ ខ្ពស់ជាងគេបំផុតទី៦លើពិភពលោក។

ប្រទេសដែលមានប្រជាជន ២១០ លាននាក់នេះឥឡូវមានអ្នកឆ្លងកូវីដ១៩ចំនួន ៤១១.៨២១ នាក់ ច្រើនបំផុតទីពីរបន្ទាប់ពីសហរដ្ឋអាម៉េរិក។

ក្រុមអ្នកជំនាញនិយាយថា ការធ្វើតេស្តក្នុងចំនួនតិចមានន័យថា តួលេខពិតប្រាកដ ប្រហែលខ្ពស់ជាងនេះ។

ប្រធានាធិបតីជែរ បូលសូណារ៉ូ កំពុងប្រឈមការរិះគន់ខ្លាំងឡើងជុំវិញការឆ្លើយតប របស់គាត់ចំពោះវិបត្តិសុខភាពនេះ។

មេដឹកនាំស្តាំនិយមរូបនេះបាននិយាយសម្រាលអំពីភាពធ្ងន់ធ្ងររបស់ជំងឺនេះ ហើយបានតវ៉ាប្រឆាំងនឹងវិធានការស្នាក់នៅក្នុងផ្ទះ ដោយលើកឡើងថា វិបត្តិ សេដ្ឋកិច្ចនឹងបង្កផលប៉ះពាល់ខ្លាំងជាងជំងឺនេះទៅទៀត៕ ដោយ៖ កញ្ញាដាលីស/Ha

ផ្នូរខ្មោចទ្រង់ទ្រាយធំជីកសម្រាប់ជនរងគ្រោះពីកូវីដ១៩នៅប្រេស៊ីល

ទីតាំងផ្សាយពាណិជ្ជកម្ម