អាម៉េរិក​ប្រឈម​ការតវ៉ា​ប្រឆាំង​បន្ថែមទៀត​ដោយសារ​តែ​ប៉ូលិស​សម្លាប់​បុរស​ស្បែក​ខ្មៅ​

221
ចែករម្លែក

​អាជ្ញាធរ​នៅ​ក្រុង​មី​នី​ប៉ូលិស និង​ក្រុង សេន ផល បាន​ទទួល​កម្លាំង​ជំនួយ​មកពី​កង​ឆ្មាំ​ជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ឧសភា នៅពេល​ទីក្រុង​ទាំង​២​នេះ​ប្រឈម​ការតវ៉ា​ប្រឆាំង​ថ្មី​និង​អំពើ​ហិង្សា​ដែល​​បង្ក​ឡើង​ពី​ការ​ដែល​ប៉ូលិស​ស្បែក​សម្នាក់​ដាក់​ខ្នោះ​ជាន់ក​បុរស​ស្បែក​ខ្មៅ​ម្នាក់​រហូត​ដល់​ថប់ដង្ហើម​ស្លាប់​។​

​ក្រោយ​ពី​ហាង​ទំនិញ​ជា​ច្រើន​ត្រូវ​បាន​ដុត​បំផ្លាញ​និង​ទំនិញ​ត្រូវ​បាន​លួច​យក​យ៉ាង​អនាធិបតេយ្យ​កាលពី​យប់​ថ្ងៃ​ពុធ​នៅ​ក្រុង មី​នី​ប៉ូលិស ពួក​មន្ត្រី​បាន​ព្រមាន​ថា ​ពួកគេ​នឹង​មិន​អត់ឱន​ចំពោះ​អំពើហិង្សា តែ​ក៏​ធានា​ថា​ការស៊ើបអង្កេត​ចំពោះ​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ ច​ច ផ្ល​យ កំពុង​ប្រព្រឹត្តទៅ​។​

​នៅពេល​មនុស្ស​រាប់រយ​នាក់​ដើរ​ដង្ហែនៅ​មី​នី​ប៉ូលិស ប៉ូលិសបាន​រាយការណ៍​អំពី​ការលួ​ច​ទំនិញ​នៅ​ក្រុង សេន ផល​។​

​តាម​សំណើ​របស់​ក្រុង​ទាំង​ពីរ អភិបាលរដ្ឋ​មីនេ​សូតា បាន​អំពាវនាវ​ឲ្យ​ទាហាន​រាប់រយ​នាក់​មកពី​កង​ឆ្មាំ​ជាតិ​និង​ប៉ូលិស​រដ្ឋ​ចូល​អន្តរាគមន៍​។​

​សូមបញ្ជាក់​ថា អស់​ពេល​៣​ថ្ងៃ​មកនេះ ក្រោយ​ពី​រូបភាព​ប៉ូលិស​ស្បែក​សម្នាក់​ជាន់ក​ដាក់​ខ្នោះ​បុរស​ស្បែក​ខ្មៅ​ម្នាក់​ជាង​៥​នាទី​រហូតដល់​ថប់ដង្ហើម​ស្លាប់ កំហឹង​បន្ត​រី​ករាល​ចំពោះ​ការប្រព្រឹត្ត​របស់​ប៉ូលិស​​លើ​ជនជាតិ​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​។​ក្រុមគ្រួសារ​លោក​ផ្ល​យ បានទាមទារ​ឲ្យ​ប៉ូលិស​ដៃដល់​និង​ប៉ូលិស​៣​នាក់​ទៀត​ក្នុង​ហេតុការណ៍​នោះ ប្រឈម​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​កាលពី​យប់​ថ្ងៃ​ពុធ បាតុករ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស លួច​ទំនិញ​តាម​ហាង​និង​ដុត​ហាង​ទំនិញ​នៅ​ក្រុង​មី​នី​ប៉ូលិស​។​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​គ្រាប់កាំភ្លើង​ជ័រ​ជា​ការឆ្លើយតប​

ទីតាំងផ្សាយពាណិជ្ជកម្ម