​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​

118
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កាលពី​វេលា​ម៉ោង​១៤​រសៀល​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០២០​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ដោយមាន​ការសម្របសម្រួល​ពី​លោក​កើត​វណ្ណា​រ៉េត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ជន​ត្រូវ​ចោទ​ម្នាក់​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ថ្មី​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ខេត្តសៀមរាប​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ករណី​៖​រំលោភ​លើ​ទំនុកចិត្ត​។​

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​និយាយថា យោងតាម​ដីកា​សម្រេច​លេខ ១៧១/២០ ចុះ​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០២០​ចេញ​ដោយ​លោក​កើត​វណ្ណា​រ៉េត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បង្គាប់​អោយ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​មានឈ្មោះ សុខ គីម​រ៉ា ភេទ​ស្រី អាយុ ៣៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​បន្តថា ជន​ត្រូវ​ចោទ​មានឈ្មោះ សុខ គីម​រ៉ា ភេទ​ស្រី អាយុ ៣៩​ឆ្នាំ មុខរបរ មេ​តុងទីន ទីលំនៅ​បច្ចុប្បន្ន ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី រំលោភ​លើ​ទំនុកចិត្ត​នៅ​ចន្លោះ​ពីថ្ងៃ​ទី​១៦​ខែធ្នូ​ឆ្នាំ​២០១៩​ដល់​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២០​ប្រព្រឹត្ត​នៅ​ចំណុច ផ្សារ​ក្រោម ស្ថិតនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​ជន​ត្រូវ​ចោទ​ឈ្មោះ​សុខ​គីម​រ៉ា​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕S/

​រូបភាព​: ឃាត់ខ្លួន​ស្ត្រី​ម្នាក់​តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​របស់​តុលាការ​ខេត្តសៀមរាប ពីបទ​រំលោភ​លើ​ទំនុកចិត្ត​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម