ពង្រឹង​ការអភិរក្ស​ជីវៈចម្រុះ​ជាមួយ​តំណាង​ក្រសួង​ពាក់ព័ន្ធ​

231
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៅ​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ បាន​បើក​កិច្ចពិភាក្សា​ពង្រឹង​ការអភិរក្ស​ជីវៈចម្រុះ​នៅក្នុង​តំបន់ ដែល​ស្ថិត​នៅក្រៅ​យុត្តាធិការ​ថ្នាក់ជាតិ នា​ទីស្តីការ​ក្រសួងបរិស្ថាន​។​

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (​រូប​៖ ក្រសួងបរិស្ថាន​)​

​កិច្ច​ប្រជុំបាន​ពិភាក្សា​ស្វែងរក​ជំហរ​រួម​សម្រាប់​កម្ពុជា លើ​ការបង្កើត​តំបន់ការពារធម្មជាតិ​សមុទ្រ ក្នុង​តំបន់ ដែល​ស្ថិត​នៅក្រៅ​យុត្តាធិការ​របស់​ប្រទេស​ណាមួយ (Areas Beyond National Jurisdiction – ABNJ) ដោយ​ផ្អែកលើ​កត្តាបរិស្ថាន សន្តិសុខ សមត្ថកិច្ច សេដ្ឋកិច្ច និង​ផ្លូវច្បាប់ ដើម្បី​ត្រៀម​ដាក់ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ពិនិត្យ និង​សម្រេច​មុន​ដាក់ជូន​កិច្ចប្រជុំ​កំពូល​លើក​ទី​១៥ (COP-15) នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​អនុសញ្ញា​សហប្រជាជាតិ ស្ដីពី​ជីវៈចម្រុះ នៅ​ទីក្រុង​គួ​ន​មីង ប្រទេស​ចិន នៅក្នុង​ចុងឆ្នាំ​២០២០​នេះ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ពង្រឹង​ការអភិរក្ស​ជីវៈចម្រុះ​ជាមួយ​តំណាង​ក្រសួង​ពាក់ព័ន្ធ រៀបចំឡើង​ដោយ​នាយកដ្ឋាន​ជីវៈចម្រុះ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ​ជា​ជន​បង្គោល​នៃ​អនុសញ្ញា​ពាក់ព័ន្ធ តំណាង​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អ្នកពាក់ព័ន្ធ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម