សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ការបាញ់​ថ្នាំ​សម្លាប់​មេរោគ ក្នុង​បរិវេណ​ហ្វឹកហាត់​

186
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
កាលពី​រសៀល ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា នគរបាលជាតិ​កម្ពុជា និង​ជា​អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស បាន​ចុះ​ដឹកនាំ​មន្ត្រី​ធ្វើការ​បាញ់ថ្នាំ សម្លាប់​មេរោគ នៅក្នុង​បរិវេណ​ទីលាន សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា នៃ​ពហុ​កីឡដ្ឋាន ជាតិ​អូឡាំពិក​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង

​លោក ជា ប៊ុនហេង បាន​មានប្រសាសន៍ថា ការបាញ់​ថ្នាំ​សម្លាប់​មេរោគ នៅ​ជុំវិញ​បរិវេណ​ទីលាន ក្នុង​បំណង​ត្រៀម​រៀបចំ ការប្រកួត​ដណ្តើម ពានរង្វាន់​ថ្នាក់ជាតិ និង​ពាន​សម្ដេច​ក្រឡាហោម ស ខេង នា​ពាក់កណ្ដាល ខែមិថុនា ខាងមុខនេះ​។ បន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​សេចក្តីជូនដំណឹង ដល់​សហព័ន្ធ​កីឡា​ជាតិ ដោយ​អនុញ្ញាត ឲ្យ​ដំណើរ​ការហាត់​ហ្វឹកហ្វឺន និង​ប្រកួត​លី​គ​របស់ខ្លួន​ឡើងវិញ ជា​ជំហានៗ ប៉ុន្តែ​ត្រូវមាន​ផែនការ ច្បាស់លាស់ និង​ត្រូវគោរព​តាម លក្ខខណ្ឌ​សុវត្ថិភាព មួយចំនួន ដូចខាងក្រោម​៖ រាល់​ការហាត់​ហ្វឹកហ្វឺន និង​ប្រកួត ត្រូវគោរព តាម​និយាម​បច្ចេកទេស ដើម្បី​ធានា​សុវត្ថិភាព ចំពោះ​ទីកន្លែង និង​ឧបករណ៍​សម្ភារ ត្រូវបាន​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​អនាម័យ​ជាប្រចាំ និង​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស ត្រូវបាន​ពិនិត្យ និង​ថែទាំ​សុខភាព ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​ជាប្រចាំ តាម​ការណែនាំ និង​សហការ​ជាមួយ ក្រសួងសុខាភិបាល​។​

ទិដ្ឋភាព​បាញ់ថ្នាំ​

​លោក​ប្រធាន​អង្គភាព​កីឡា នគរបាលជាតិ​កម្ពុជា បាន​បន្ថែមទៀតថា ត្រូវធ្វើ​សេចក្ដីណែនាំ ទៅ​ក្លិប​លី​គ ដើម្បី​បំពេញ​លក្ខខណ្ឌ និង​អនុវត្ត​វិធានការ ការពារ​មេរោគ​កូ​រ៉ូ​ណា បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់ មុន​ហាត់ និង​ប្រកួត ហើយ​ការប្រកួត​លី​ក​ត្រូវ​បិទទ្វារ ធានាថា មិនមាន​ទស្សនិកជន ចំពោះ​ការប្រកួត​លី​គ មិនត្រូវ​ឲ្យ​មាន​ចំនួន​កីឡាករ និង​មន្ត្រី​លើសពី ១០០ នាក់​ឡើយ ត្រូវមាន​វិន័យ ក្នុងការ​អនុវត្ត​គម្លាត​សង្គម និង​គម្លាត​បុគ្គល (​មិនត្រូវ​ចាប់ដៃ និង​ឱបរឹត​គ្នា ពេល​ទាត់​ចូល​ឡើយ​។ ត្រូវ​ធានាថា កន្លែង​ហាត់ និង​ប្រកួត​លី​គ មិនមែនជា​កន្លែង ឆ្លង​មេរោគ​កូ​រ៉ូ​ណា រលក​ទី​២ ឡើយ ករណី​ការប្រកួត​លី​គ អនុវត្ត​មិនបាន​ត្រឹមត្រូវ តាម​វិធានការ និង​ការណែនាំ​បច្ចេកទេស របស​ក្រសួងសុខាភិបាល សហព័ន្ធ នឹង​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​៕v

ទីតាំងផ្សាយពាណិជ្ជកម្ម