២៨​ថ្ងៃៈ ផាកពិន័យ​យានយន្ត​ជាង​៤​ម៉ឺន​គ្រឿង , ១០៣​នាក់​ស្លាប់​គ្រោះថ្នាក់​ចរាចរណ៍​

161
ចែករម្លែក
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ

ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ យានយន្ត​ប្រមាណ​ជាង​បួន​ម៉ឺន​គ្រឿង ត្រូវបាន​ផាកពិន័យ នៅក្នុង​ការអនុវត្ត​ការ​រឹតបន្តឹង​ការ​ច្បាប់​ចរាចរណ៍​ផ្លូវគោក រយៈពេល ២៨​ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៨ ខែឧសភា និង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ២៨​ថ្ងៃ (១-២៨ ឧសភា​) បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១០៣​នាក់ និង​របួស​ចំនួន​២៨៥​នាក់​។
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​រយៈពេល​២៨​ថ្ងៃ គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៨ ខែឧសភា យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ៤០.៨៩៦​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ២៩.៨៥១​គ្រឿង និង​រថយន្ត​ចំនួន ១១.០៤៥​គ្រឿង (​រថយន្ត​តូច ៩.៤០០​គ្រឿង និង​រថយន្ត​ធំ​១.៦៤៥​គ្រឿង​)​។​
​អ្នកនាំពាក្យ​ដដែល​បន្តថា​ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​វិញ​រយៈ​២៨​ថ្ងៃ ពីថ្ងៃ​ទី​១-២៨ ខែឧសភា កើតឡើង ១៩០​លើក បណ្តាល​ឲ្យ​ស្លាប់ ១០៣​នាក់ របួស ២៨៥​នាក់ ក្នុងនោះ​របួសធ្ងន់ ១៧៧​នាក់​។​រីឯ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៨ ខែឧសភា​កើតឡើង ៨​លើក ស្លាប់​៣​នាក់ និង​របួស ២៩​នាក់ (​របួសធ្ងន់​ចំនួន ១៦​នាក់​)៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម