រថយន្តអគ្គិសនីវៀតណាម VinFast នឹងដាក់បង្ហាញនៅពិព័រណ៍ក្នុងសហរដ្ឋអាម៉េរិកចុងឆ្នាំនេះ

421
ចែករម្លែក

ក្រុមហ៊ុនផលិតរថយន្ត VinFast បានសាកល្បងម៉ូដែលរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅទីក្រុងហាណូយដោយមានគម្រោងណែនាំវានៅក្នុងពិព័រណ៍រថយន្តសហរដ្ឋអាម៉េរិកនៅចុងឆ្នាំនេះ។

រថយន្តប្រភេទ Crossover នេះត្រូវបានស្រោបដោយក្រណាត់ប្រផេះដើម្បីចៀសវាងបង្ហាញរូបរាងរបស់វាអំឡុងពេលដំណើរការសាកល្បងកាលពីថ្ងៃព្រហស្បតិ៍ទី២៨ឧសភា។ ស្រោមស្រោបឡានបានសរសេរថា “VinFast Nextgen” ដែលគេបោះពុម្ភនៅចំហៀង។

ក្រុមហ៊ុន VinFast គ្រោងនឹងដាក់បង្ហាញរថយន្តនេះនៅឯពិព័រណ៍រថយន្តនៅទីក្រុងឡូសអ៊ែនជេឡេសនៅខែវិច្ឆិកាមុនពេលផ្សព្វផ្សាយវានៅក្នុងប្រទេសផ្សេងទៀតនៅខែមករាឆ្នាំក្រោយ។ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំនៅខែកក្កដាឆ្នាំក្រោយ។

រថយន្តនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន Pininfarina របស់អ៊ីតាលី ដែលបានរចនារថយន្តប្រភេទ SUV និង Sedan ដំបូងគេរបស់ក្រុមហ៊ុន VinFast ផងដែរ។

រថយន្តនេះនឹងមានកម្លាំង ៤៧០ សេះហើយអាចរត់បាន ៥០០ គីឡូម៉ែត្រដោយសាកភ្លើងពេញ។ ក្រុមហ៊ុន VinFast កំពុងផលិតអាគុយផ្ទាល់ខ្លួនសម្រាប់រថយន្តនេះដោយប្រើថ្មពីក្រុមហ៊ុន LG របស់កូរ៉េខាងត្បូង៕ ដោយ៖ កញ្ញាដាលីស

រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន VinFast នឹងដាក់បង្ហាញនៅអាម៉េរិកនៅខែវិច្ឆិកា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ