នាយករដ្ឋមន្ត្រី​ចិន​ថា ច្បាប់​សន្តិសុខ​ហុងកុង​គឺ​ដើម្បី​ស្ថិរភាព​និង​វិបុលភាព​របស់​ទីក្រុង​នេះ​

204
ចែករម្លែក

​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​សភា​ប្រជាជន​ចិន​អនុម័ត​ច្បាប់​សន្តិសុខសំរាប់​ហុងកុង នាយករដ្ឋមន្ត្រី​ចិន​លោក លី ឃឹ​ឈាំ​ង បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ឧសភា​ថា ការអនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​​ហុងកុង​គឺ​ដើម្បី​«​ស្ថិរភាព​និង​វិបុលភាព​»​រយៈពេល​វែង​របស់​ទីក្រុង​នេះ​ប៉ុណ្ណោះ​។​

​លោក​លី​បាន​មានប្រសាសន៍​ដូច្នេះ បន្ទាប់ពី​សភា​ជាតិចិន​បញ្ចប់​សម័យប្រជុំ​របស់ខ្លួន​។​

​លោក​ថា «​ការសំរេចចិត្ត​របស់​សភា​ប្រជាជន​ក្នុង​ការដាក់​ប្រើ​ច្បាប់​នេះ មានបំណង​សិក្សា​ការអនុវត្ត​”​ប្រទេស​១ ប្រព័ន្ធ​២” ហើយ​និង​ដើម្បី​វិបុលភាព​និង​ស្ថិរភាព​រយៈពេល​វែងរ​បស់​ហុងកុង​»​។​

​នៅពេល​ត្រូវ​បាន​សួរថា​តើ​ច្បាប់​ថ្មី​មានន័យថា រដ្ឋាភិបាលកណ្តាល​បោះបង់​ចោល​គោលការណ៍​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​» តាមរយៈ​ចូល​គ្រប់គ្រង​ហុងកុង​ឬ លោក​លី​បានបង្ហាញ​ការជំទាស់​។​លោក​បាននិ​​យាយ​ថា​«​ប្រទេស​១ ប្រព័ន្ធ​២» ជា​គោលនយោបាយ​គោល​របស់​រដ្ឋ ។​រដ្ឋាភិបាលកណ្តាល​បាន​អនុវត្ត​ប្រព័ន្ធ​នេះ​ជា​ហូរហែ​ដោយ​ស្មោះត្រង់​កន្លងមក​…​ដែល​ក្នុង​គោលការណ៍​នេះ​ប្រជាជន​ហុងកុង​គ្រប់គ្រង​​ហុងកុង​បែប​ស្វយ័ត​កំរិត​ខ្ពស់​»​។​

​សូមបញ្ជាក់​ថា សភា​ចិន​ក្នុង​សម័យប្រជុំ​ថ្ងៃ​ចុងក្រោយ​របស់​ខ្លួន​កាលពី​ថ្ងៃ​២៨​ឧសភា​បានអនុម័ត​សេចក្តីសំរេចចិត្ត​ស្តីពី​ច្បាប់​ហុងកុង ជាមួយ​នឹង​សម្លេង​គាំទ្រ​២.៨៧៨ ប្រឆាំង​១ និង​៦​បោះ​អនុប្បវាទ​​ហើយ​វា​ទទួល​បាន​ការ​ទះដៃ​អបអរ​យ៉ាងយូរ​ពី​សមាជិក សមាជិកា​សភា​ចិន​៕​ប្រែ​សម្រួល​៖​វាសនា​

នាយករដ្ឋមន្ត្រី លី ឃឹ​ឈាំ​ង ជួប​អ្នកកាសែត​ក្រោយ​សភា​បិទ​សម័យប្រជុំ​ប្រចាំ​ឆ្នាំ​កាល​ពី​ថ្ងៃ​២៨​ឧសភា​

ទីតាំងផ្សាយពាណិជ្ជកម្ម