​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​

158
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០២០​លោក​គឹម​ពង្ស​វីរៈ​អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​ជា​អនុ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE)​។​លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពី​ការបែងចែក​ក្រុមការងារ​បច្ចេកទេស​ចុះ​រៀបចំ​វេទិកា​អ្នកពាក់ព័ន្ធ​ពហុភាគី​(MSP)​បណ្តុំ​អាជីវកម្ម​។​

​នៅតាម​ឃុំ​ស្រុក​គោលដៅ​របស់​កម្មវិធី ASPIRE ដោយមាន​ការចូលរួម​ពី​ទីប្រឹក្សា​កម្មវិធី​ASPIRE ប្រធានការិយាល័យ​ជំនាញ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​តំណាង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​ទីផ្សារ​កម្មវិធី​ASPIRE​សរុប​ទាំងអស់ ១១​នាក់​/​ស្រី ៣​នាក់ ដែល​ស្ថិតនៅ​សាលប្រជុំ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម