សាមម៉ូ ហុងស្រកទម្ងន់ឡើងស្គមមើលលែងស្គាល់

167
ចែករម្លែក

តារាសម្តែងហុងកុង លោក សាមម៉ូ ហុង មើលលែងចង់ស្គាល់នៅក្នុងរូបថតថ្មីៗនេះ ក្រោយស្រកទម្ងន់យ៉ាងច្រើនសម្បើម។ ក្នុងរូបថតដែលបញ្ចេញដោយតារាចម្រៀងហុងកុង អាឡាំង តាំ លោកសាម៉ូហុងអាយុ ៦៨ ឆ្នាំមើលទៅស្គមប្លែកខ្លាំង។

ក្នុងផុសលើបណ្តាញសង្គម Weibo កាលពីថ្ងៃទី២៥ឧសភា លោកអាឡាំងបានអាប់ឡូតរូបភាពនៃការជួបជុំបាយថ្ងៃត្រង់ជាមួយសាមម៉ូ ហុងនិងមិត្តដទៃទៀត ហើយសរសេរថា “បងធំសាមម៉ូចម្អិនម្ហូបបីបួនមុខ ហើយវាឆ្ងាញ់ខ្លាំងណាស់”។

រូបរាងថ្មីរបស់សាមម៉ូគឺខុសគ្នាឆ្ងាយពីរូបរាងធាត់ដ៏ល្បីល្បាញរាប់ទសវត្សរ៍របស់គាត់ ដែលធ្វើឱ្យអ្នកលេងអ៊ីនធឺណេតភ្ញាក់ផ្អើលជាខ្លាំង។ យោងតាមរបាយការណ៍នានា ពួកគេភាគច្រើនចោទសួរថាគាត់ស្រកប៉ុន្មានគីឡូ ប៉ុន្តែអ្នកខ្លះបារម្ភខ្លាចថាគាត់កំពុងឈឺ។ ពេលនៅធាត់ខ្លាំង សាមម៉ូហុងមានទម្ងន់ ១១៥ គីឡូក្រាម។

ឆ្លើយតបទៅនឹងការបារម្ភនេះ កូនស្រីប្រសារបស់លោកសាមម៉ូ ហុង បានបញ្ជាក់ទៅប្រព័ន្ធផ្សព្វផ្សាយតាមរយៈសារទូរស័ព្ទថា លោកសាមម៉ូមានសុខភាពល្អធម្មតា ហើយការស្រកទម្ងន់ខ្លាំងបែបនេះគឺមកពីគាត់ទទួលទានអាហារសុខភាពនិងហាត់ប្រាណជាប្រចាំ៕ ដោយ៖ កញ្ញាដាលីស

សាមម៉ូ ហុងស្រកទម្ងន់មើលលែងស្គាល់

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ