សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្តីប្រពន្ធពីរនាក់ពាក់ពន្ធនឹងគ្រឿង​ញៀន

93
ចែករម្លែក

ដោយ:អូរស្មាច់/ឱត្តរមានជ័យ ៖ ថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២០កម្លាំងប្រឆាំងគ្រឿង ញៀននៃស្នងការខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យប្តីប្រពន្ធពីរនាក់ក្នុងករណី ចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ស្ថិតនៅ ភូមិគោកឈូក សង្កាត់កូនក្រៀល ក្រុងសំរោង។

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យ១.ឈ្មោះ ឌីម ចន្ឋី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិគោកឈូក សង្តាត់កូនក្រៀល ក្រុងសំរោង(ប្រពន្ឋ)។២.ឈ្មោះ លី ផលក្ខណ៍ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិគោកឈូក សង្កាត់កូនក្រៀល ក្រុងសំរោង(ប្តី)។ដកហូតបានថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ICE ហៅ ម៉ាទឹកកចំនួន២០កញ្ចប់ ស្មើនឹង​៣១.៧៨ក្រាម និងទូរសព្ទ័ដៃចំនួន១គ្រឿង៕/B