ផ្សារ​អណ្តែត​ទឹក​ដ៏​ល្បី​នៅ​ថៃ ចាប់ផ្តើម​បើក​ឡើង​វិញ ដោយ​ជិះទូក​ដោយ​ឥតគិតថ្លៃ​

196
ចែករម្លែក

​ផ្សារ​បណ្តែត​ទឹក Damnoen Saduak នៅ នៅ​ខេត្ត​រាជ​បុរី ដែល​ជា​កន្លែង​ដ៏​ពេញ​និយម​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ថៃ​និង​ភ្ញៀវទេសចរ​បរទេស​នេះ​នឹង​បើក​ជា​សាធារណៈ​ឡើង​វិញ​នៅ​ចុង​សប្តាហ៍​នេះ​។​

ផ្សារ​បណ្តែត​ទឹក Damnoen Saduak

​អភិបាល​ស្រុក​នៃ​តំបន់​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​២៧​ឧសភា​ថា អាជីវកម្ម​នៅ​ក្នុង​តំបន់​រួម​ទាំង​ផ្សារ​អណ្តែត​ទឹក​បាន​កំពុង​រង​ប៉ះពាល់​ខ្លាំង​បន្ទាប់ពី​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​ជា​បណ្តោះអាសន្ន ក្រោម​វិធាន​​ការបិទ​ប្រទេស​របស់​រដ្ឋាភិបាល​។ ជា​លទ្ធផល​នោះ ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​ធ្លាក់ចុះ​នៅក្នុង​ខេត្ត​នេះ​។​

​ដើម្បី​ស្តារ​ទេសចរណ៍​ឡើងវិញ​នោះ មន្ត្រី​នៅ​តំបន់​នេះ​បាន​ចូលរួម​ជាមួយ​ក្រុម​សហគ្រិន​ដែល​រួមទាំង​អ្នកលក់​តាម​ទូក​ដើម្បី​រៀបចំ​ផ្សារ​អណ្តែត​ទឹក​នេះ​និង​បើក​ឡើង​វិញ​នៅ​ថ្ងៃ​ចុងខែ​ឧសភា​នេះ​។​

​ពួក​អ្នកទេសចរ​ដែល​មក​ផ្សារ​នៅ​ចុង​សប្តាហ៍​នេះ​អាច​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទូក​ដោយ​ឥតគិតថ្លៃ​ដើម្បី​មើល​តំបន់​ធម្មជាតិ​និង​យល់ដឹង​អំពី​ផ្លូវ​ជីវិត​រស់នៅ​របស់​ពួក​អ្នកស្រុក​នៅ​ជុំវិញ​តំបន់​នេះ​៕​ប្រែ​​សម្រួល​៖​សុខា​/sn