ធនាគារពិភពលោកប្តេជ្ញាចិត្តនឹងជួយសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរងផល​ប៉ះ​ពាល់ពីកូវីដ-១៩ឱ្យរើបឡើងវិញ

146
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើ​ក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ក្នុងនោះមាន វិស័យ​ទេស​ចរ​ណ៍​,ឧស្សាហកម្មនាំចេញ និង ផ្នែកសំណង់ដែលទាំងអស់នេះ​តំណាងឱ្យជាង៧០ភាគរយ​ នៃ​កំណើ​ន​សេដ្ឋកិច្ចនិង​ផ្តល់ការងារ​មាន​កម្រៃ​ប្រមាណជា៤០ភាគរយនៃការងារសរុបរបស់​ប្រទេ​ស​។ដោយសារមូលហេតុនេះនៅក្នុងឆ្នាំ២០២០កំណើនសេដ្ឋកិច្ច​ត្រូវ​បាន​រំពឹងទុកថា​នឹងមាន​ល្បឿ​ន​​យឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយ​វានឹ​ងថមថយ​រហូតដល់​រវាង -១ និង​ -២,៩ ភាគរយ ។នេះបើតាមការ​ឱ្យ​ដឹងពីរបាយការណ៍ «កម្ពុជានៅក្នុងកាលៈទេសៈមាន​វិបត្តិកូវីដ-១៩» (Cambodia in the Time of COVID-19) ដែលជា​របាយការណ៍​របស់​ធនា​គារពិភពលោកស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ច​ចុងក្រោយ​​​​​ សម្រាប់​ប្រទេសកម្ពុជា។   

នៅក្នុងស្ថានភាពនេះ ភាពក្រីក្រ​ក្នុងឆ្នាំ២០២០ អាចនឹងកើនឡើងពី៣ទៅ១១ភាគរយដែល​ខ្ពស់​​ជាង​កម្រិត​នៅ​ខ្សែបន្ទាត់គោលឬនិយាយបានម៉្យាងទៀតថាកម្រិតនៅពេល​ដែលគ្មាន​ជំងឺកូវីដ​- ១៩​ ពិសេស​ក្នុងចំណោមក្រុម​គ្រួសារ​ដែលពាក់ព័ន្ធជាមួយវិស័យសំខាន់ៗ — មានវិស័យទេស ចរណ៍, សំណង់,ពាណិជ្ជកម្ម,ឧស្សាហកម្មផលិត,និង​ឧស្សាហកម្មកាត់ដេរ—ប្រសិនបើពួកគេ បាត់បង់ចំណូលអស់៥០ភាគរយសម្រាប់រយៈពេលប្រាំមួយខែជាប់គ្នា។ជាមួយគ្នានេះឱនភាព សារពើពន្ធ​នឹងមានកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងកំឡុងពេល ២២ឆ្នាំ កន្លងមក។  

ការដួលរលំនៃកម្លាំងសំខាន់ៗសម្រាប់ជំរុញកំណើនបានប៉ះទង្គិចយ៉ាងខ្លាំងដល់កំណើ​ន​សេដ្ឋ កិច្ច និងធ្វើឱ្យ​ការងារ​របស់មនុស្សយ៉ាងហោចណាស់១,៧៦លាននាក់ស្ថិតក្នុងហានិភ័យ។ របាយការណ៍នេះក៏បាន​ព្រមានដែរថា ការហូរចូលនៃមូលធនមកពីក្រៅប្រទេសក៏កំពុង តែស្តួច ស្តើងទៅៗដែរដែលតាមរយៈនេះវា​នឹងញ៉ាំងឱ្យតម្លៃនៃទីផ្សារអចលនទ្រព្យ​ស្រុតចុះ ហើយទំនង ជានឹងឈានទៅបញ្ចប់ការរីកលូតលាស់យ៉ាងរហ័សនៃវិស័យសំណង់ទៀតផង។កម្ចីមិនដំណើរ ការ(កម្ចីខូច)ត្រូវ​បាន​រំពឹងថា​នឹង​អាចមានទំហំកាន់តែធំឡើងក្នុងពេលដែលពុំទាន់មានការ ទូទាត់ សងឥណទាន​បច្ចុប្បន្នដែលត្រូវបានធ្វើកន្លងមកចំពោះឱ្យ​វិស័យសំណង់, អចលនទ្រព្យ និងការលក់ទិញលំនៅឋានតាមរយៈការបង់រំលស់។ ​   ​ 

ជាការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩នេះ របាយការណ៍​បាន​ស្នើឡើងនូវអនុសាសន៍​គោល​នយោ​បាយមួយចំនួន សំដៅជួយជាបន្ទាន់​ជំនួយសេដ្ឋកិច្ច​និងការពារសុខភាពសាធារណៈ ស្តារ​ឡើងសេដ្ឋកិច្ចឲ្យងើបឡើងវិញក្នុងរយៈពេលខ្លី និង​ជួយពង្រឹងភាពធន់នៃផ្នែកម៉ាក្រូសារពើពន្ធ និង​សង្គម នៅក្នុងរយៈពេលមធ្យម។   

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បានមាន​ប្រសាស​ន៍ថា៖ «វិបត្តិជាសកលដែលបង្ក​ដោយ​ការ​រាលដាលនៃជំងឺកូវីដ-១៩នេះបានធ្វើ​ឱ្យ​មាន​​ការប៉ះទង្គិចយ៉ាងដំណំមកលើសេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុងឆ្នាំ២០២០»។ លោកស្រីមាន​ប្រសា​សន៍​បន្ថែមទៀតថា៖ «ធនាគារពិភពលោក​ប្តេជ្ញាចិត្តថា​នឹង​ជួយកម្ពុជា​ក្នុងការជួយដោះស្រាយឱ្យមាន​ប្រសិទ្ធភាពជាមួយ​វិបត្តិ​កូវីដ-១៩នេះនិងក្នុងការ​ពង្រឹងសេដ្ឋកិច្ច​ឱ្យឆាប់ងើបឡើងវិញនិង​មាន​ភាពធន់នាពេលអនាគត»។

របាយការណ៍នេះរួមមានផ្នែកមួយដែរដែល​ផ្តោតពិសេសទៅលើសារៈសំខាន់​របស់គុណភាព​អប់រំក្នុងមុខងារគន្លឹះមួយសម្រាប់​ការអភិវឌ្ឍមនុស្សនិង​សម្រាប់ធ្វើឱ្យមានកំណើនប្រកប​ដោយ​ចីរភាពនៅកម្ពុជា។ ជារួម ថវិកាចំណាយទៅលើវិស័យអប់រំ​បានកើនសឹងតែជិតបីដងទៅហើយ គឹមានចំនួន ៨៤៨លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ប្រៀបទៅនឹង៣៤៣លានដុល្លារ​ក្នុងឆ្នាំ​២០១៤ដោយក្នុងនោះមួយចំណែកក្រាស់ក្រែល​ត្រូវ​បាន​ចាយទៅលើ​ការ​ដំឡើង​បៀវត្សរ៍​រប​ស់​គ្រូបង្រៀន។ យ៉ាងណា​ក៏ដោយ ការបង្កើនគុណភាពអប់រំនៅក្នុងប្រព័ន្ធសាលារដ្ឋ​នៅតែ​បន្ត​ជា​បញ្ហាប្រឈមធំនៅឡើយ។ 

ផ្នែកដែល​ផ្តោតពិសេស​នៅក្នុងរបាយការណ៍នេះ បាន​ធ្វើការពិនិត្យទៅលើ​គំរូពីរនៃសាលារៀន —​ គឺ សាលារៀនជំនាន់ថ្មី​ (New Generation School) និង សាលារៀនដែលមាន​ការគ្រប់​គ្រងនៅកម្រិតសាលា (School Based Management) — ដោយសារសាលាគំរូទាំងពីរ​នេះ​បាន​បង្ហាញលទ្ធផល​គួរឱ្យទុកចិត្ត នៅក្នុងគុណភាពនៃការអប់រំ។ នៅក្នុង​សាលាគំរូទាំង​ពីរ​នេះកត្តាធំៗនៅក្នុងចំណោមកត្តាសំខាន់ៗដែលរួមចំណែកនាំ​ឱ្យការសិក្សាររៀនសូត្រ​របស់​សិស្ស​​​ទទួលបានលទ្ធផលល្អប្រសើរនោះ គឺ​ការផ្តល់ឱ្យសាលាទាំងនេះមានស្វ័យ​ភាពក្នុងកម្រិត​មួយ​សម្រាប់គ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន អមដោយគណនេយ្យភាពខ្ពស់ជាងមុន, ការ​ប្រើ​ប្រាស់​វិធី​គ្រប់​គ្រងផ្អែកលើ​ស្នាដៃការងារ, និង​ការសង្កត់ធ្ងន់ទៅលើ​គុណភាពរបស់គ្រូបង្រៀន។

ផ្នែកដែល​ផ្តោតពិសេស​នៅក្នុងរបាយការណ៍នេះ ក៏​បាន​រំលេចឡើងផងដែរនូវអនុសាសន៍គោល​នយោបាយ​សំខាន់ៗមួយចំនួនដើម្បី​ឈានទៅកែលម្អគុណភាពនៃការអប់រំនៅកម្ពុជា ដូចជាការ​​ពង្រឹងគណនេយ្យភាពនៅតាមសាលារដ្ឋ, ការភ្ជាប់លក្ខខណ្ឌនៃ​ការដំឡើងប្រាក់បៀវត្សរ៍​និង​ការ​ដំឡើងមុខតំណែងទៅនឹងការសម្រេចបានស្នាដៃការងារ, និងការ​ធ្វើ​វិសិដ្ឋកម្មលើ​សមត្ថភាពនិង​គុណភាពរបស់​គ្រូបង្រៀន៕

   

ទីតាំងផ្សាយពាណិជ្ជកម្ម