រដ្ឋបាលរាជធានីនឹងបញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងជាសាធារណៈតាមបណ្ដាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយ

125
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សូមអញ្ជើញរួសរាន់ឡើងដើម្បីទៅបង់ ដែលជាការកាតព្វកិច្ចជៀសវាងការពិន័យផ្សេងៗ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានព្រមានថា អាជ្ញាធរនឹងបញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈតាមបណ្ដាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយ ពេលនោះនឹងទទួលរងនូវភាពអាម៉ាស់ជាក់ជាមិនខាន។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សូមរួសរាន់បំពេញកាតព្វកិច្ចនេះ ដើម្បីជៀសវាងការពិន័យផ្សេងៗ។

ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញបានកត់សម្គាល់ឃើញថា៖រហូតមកដល់ពេលនេះប្រជាពលរដ្ឋភាគច្រើនបង់ថ្លៃសេវាប្រមូលសំរាមរួចហើយ ប៉ុន្ដែនៅមានមួយចំនួន មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនេះនៅឡើយ។រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការមួយចំនួនផងដែរ ប្រសិនបើប្រជាពលរដ្ឋមិនមកបំពេញកាតព្វកិច្ចនេះទី១៖ បញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈតាមបណ្ដាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានាទី២៖ កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្ដោះអាសន្នទី៣៖ អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។

គួរជម្រាបថា រាជរដ្ឋាភិបាលសម្រេចបង្វែរថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ពីក្រុមហ៊ុនស៊ីនទ្រី មកជូនរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណង់រឹងរាជធានីភ្នំពេញវិញ ដើម្បីជំរុញនូវប្រសិទ្ធភាពនៃការប្រមូលសំរាម៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម