អាងទឹកដែលនៅសល់តែគ្រោងទ្វារក្រសួងធ្វើការសិក្សាសង់ឡើងវិញ

99
ចែករម្លែក

ដោយៈប.ខុន/ភ្នំពេញ ៖ អាងទឹកអូរទ្រលោក ស្ថិតក្នុងឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ ដែល បានសាងសង់ឡើងនៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ត្រូវបានក្រសួងធន ធានទឹកនិងឧតុនិយមចាប់ ផ្តើមធ្វើការសិក្សាដើម្បីសាងសង់ឡើង បន្ទាប់ពីខូច ទ្រុឌទ្រមមិនអាចប្រើការបានដោយសារស្ថិតក្នុងតំបន់សមរភូមិអូសបន្លាយពេល យូរ។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០ថា បន្ទាប់ពី អាងទឹកសករាជស្ថិតនៅក្នុងឃុំរីករាយស្រុករវៀង ត្រូវបានក្រសួងសម្រេចធ្វើការ សាងសង់ឡើងវិញក្រោយ​ពីបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចនៅពេលខាងមុខរួច អាងទឹកអូរទ្រលោកដែលស្ថិតនៅក្រោមប្រព័ន្ធអាងនេះ(សករាជ)ក៏កំពុង ត្រូវបានធ្វើការសិក្សាដើម្បី​សាងសង់ឡើងវិញដែរ។

អាងទឹកអូរទ្រលោកស្ថិតនៅក្នុងឃុំរម្យទមស្រុករវៀងខេត្តព្រះវិហារនេះត្រូវបានអ្នកនាំពាក្យក្រសួងជំនាញខាងលើបញ្ជាក់ថា វាមានលក្ខណៈប្រទាក់ក្រឡា គ្នារវាងអាងទឹកសក​រាជដែលនឹងត្រូវសាងសង់ឡើងវិញនៅចុងឆ្នាំនេះ និង អាង ទឹកអូរកំបោរ ស្ថិតនៅក្នុងឃុំរុងរឿងដែលបានសាងសង់រួចកាលពីពេលកន្លងទៅ នេះ។

លោក ចាន់ យុត្ ថានិយាយឱ្យដឹងទៀតថា អាងទឹកអូរទ្រលោកស្ថិតនៅចន្លោះ កណ្តាលនៃអាងទឹកសករាជនិងអាងទឹកអូរកំបោរ ដែលបានកសាងឡើងនៅក្នុង របបកម្ពុជាប្រជាធិបតេយ្យចន្លោះពីឆ្នាំ១៩៧៦-១៩៧៨ ដោយគ្មានការថែទាំ និង ស្ថិតក្នុងតំបន់សមរភូមិសង្គ្រាមរ៉ាំរ៉ៃសម្បូរទៅដោយគ្រាប់មីន និង គ្រាប់មិនទាន់ ផ្ទុះទើបអាងទឹកនេះត្រូវទុកចោលរហូតសព្វថ្ងៃ។

នៅក្នុងពេលអាងទឹកអូរទ្រលោកប្រើការមិនកើតនេះ ប្រជាពលរដ្ឋនៅក្នុង ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ លោកចាន់ យុត្ថា និយាយថាមិនត្រឹមតែខ្វះ ទឹកសម្រាប់ការងារដាំដុះនោះទេ ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក៏ជួបការលំបាក ដែរ គឺប្រើប្រាស់ទឹកអណ្តូងដោយហេតុនេះហើយទើបក្រសួងធនធានទឹកនិងឧតុ និយមសម្រេចធ្វើការសិក្សា ដើម្បីសាងសង់អាងទឹកនេះឡើងវិញ បន្ទាប់ពីសាង សង់អាងទឹកសករាជនៅផ្នែកខាងលើរួច៕/B