ឪពុក​សម្លាប់​កាត់​ក្បាល​កូនស្រី​អាយុ​១៣​ឆ្នាំ​​បន្ទាប់ពី​ដឹង​ថា​នាង​លង់​ខ្លួន​ស្រឡាញ​បុរស​ចាស់​ម្នាក់​

188
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា​ក្មេងស្រី​ជនជាតិ​អ៊ី​រ៉ង់​អាយុ​១៣ ឆ្នាំ​ម្នាក់ ត្រូវបាន​កាត់​ក្បាល​សម្លាប់​ដោយ​ឪពុក​របស់​នាង​ដើម្បី​”​ការពារ​កិត្តិយស​គ្រួសារ​” ខណៈ​ដែល​នាង​បាន​កំពុង​ដេក​។​​តាម​សេចក្តីរាយការណ៍​បាន​និយាយថា នាង​រ៉ូមី​ណា អាស​រ៉ា​ហ្វី ត្រូវបាន​សម្លាប់​ដោយ​ប្រើ​កណ្តៀវ​នៅផ្ទះ​របស់​នាង​នៅ​ទីក្រុង​តា​ឡេស​។​

​ទូរទស្សន៍​អ៊ីរ៉ង់ International TV បាន​និយាយថា នាង​មាន​គម្រោង​រត់​ចេញពីផ្ទះ​ទៅ​ជាមួយ​បុរស​ចំណាស់​ម្នាក់ ដែល​នាង​បាន​ស្រលាញ់​។​

​ពី​ដំបូង​ឡើយ ក្មេង​ស្រី​នេះ​បាន​រត់​ចេញពីផ្ទះ​ទៅ​ជាមួយ​បុរស​ឈ្មោះ​បា​ហាម ខា​វ៉ា​រី អាយុ​៣៤ ឆ្នាំ បន្ទាប់​ពី​ឪពុក​របស់​នាង​បាន​សម្តែង​ការ​ខឹងសម្បារ​ចំពោះ​ផែនការ​រៀបការ​របស់​ពួកគេ​ដែល​ចង់​រៀប​គ្នា​​នឹង​គ្នា​នោះ​។

​តាម​សេចក្តីរាយការណ៍​ថា នាង​ត្រូវបាន​សម្លាប់ បន្ទាប់ពី​បាន​រកឃើញ​និង​នាំ​ត្រឡប់​មក​ផ្ទុះ​វិញ​។​

​បន្ទាប់ពី​បាន​ប្រព្រឹត្ត​អំពើ​ឃាត​ដ​កម្មនេះ បុរស​ជា​ឪពុក​នេះ​បាន​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​ចាប់​និង​បាន​សារភាព​ថា​បាន​ប្រព្រឹត្ត​អំពើ​មនុស្សឃាត​នេះ​។ បុរស​នេះ​ត្រូវបាន​ឃុំខ្លួន​ហើយ​ការស៊ើបអង្កេត​​បន្ថែមទៀត ត្រូវបាន​ធ្វើឡើង​៕​ប្រែ​សម្រួល​៖​សុខា​/sn

នាង​រ៉ូមី​ណា អាស​រ៉ា​ហ្វី​ត្រូវបាន​សម្លាប់​ជាមួយនឹង​កណ្តៀវ​នៅផ្ទះ​របស់​នាង​នៅ​ទីក្រុង​តា​ឡេស​