ឧត្តមសេនីយ៍ចិន​៖​ចិន​នឹង​វាយប្រហារ​តៃវ៉ាន់ បើ​គ្មាន​វិធី​ណា​ទប់ស្កាត់​ឯករាជ្យភាព​ទេ

653
ចែករម្លែក

​ឧត្តមសេនីយ៍​ជាន់ខ្ពស់​បំផុត​ម្នាក់​របស់​ចិន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​ឧសភា​ថា ចិន​នឹង​វាយប្រហារ​កោះ​តៃវ៉ាន់ បើសិនជា​មិន​មាន​ផ្លូវ​ណា​អាច​បញ្ឈប់​កុំ​អោយ​អាជ្ញាធ​រកោះ​នេះ​ប្រកាស​ឯករាជ្យ​​ភាព​ចេញពី​ចិន​ប៉េកាំង​។​

លោក​លី ហ្សូ​ឆេង

​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ចំ​ខួប​ទី​១៥​នៃ​ការប្រកាស​ប្រើ​ច្បាប់​ប្រឆាំង​អបគមន៍ លោក​លី ហ្សូ​ឆេង នាយសេនាធិការ​ចំរុះ​និង​ជា​សមាជិក​គណៈកម្មាធិកា​រ​យោធា​មជ្ឈិម បាន​និយាយថា ចិន​ទុក​ទ្វារ​ចំហ​អំពី​ការ​​ប្រើ​កម្លាំង​។​

​ច្បាប់​ឆ្នាំ​២០០៥​នេះ​អនុញ្ញាត​អោយ​ចិន​នូវ​មូលដ្ឋាន​ច្បាប់​ដើម្បី ប្រើ​កម្លាំងយោធា​លើ​កោះ​តៃវ៉ាន់ បើសិនជា​វា​ផ្តាច់ខ្លួន​ឬ​ប្រើ​ធ្វើ​វា​។​

​លោក​លី បាន​និយាយថា​«​បើ​លទ្ធភាព​នៃ​ការបង្រួបបង្រួម​ដោយ​អហិង្សា​មិន​អាច​ធ្វើកើត កងកម្លាំងប្រដាប់អាវុធ​ប្រជាជន ជាមួយ​ប្រជាជាតិ​ទាំងមូល​រួមជាមួយ​ប្រជាជន​តៃវ៉ាន់ នឹង​ចាត់​គ្រប់​វិធានការ​​ដើម្បី​កំទេច​ផែនការ​ឬ​អំពើ​ផ្តាច់ខ្លួន​ណាមួយ​។​យើង​មិន​សន្យា​បោះបង់​ចោល​ការប្រើ​កម្លាំង​ទេ និង​រក្សា​ជំរើស​ចាត់​គ្រប់​វិធានការ​ដើម្បី​ធ្វើអោយ​មាន​ស្ថិរភាព​និង​គ្រប់គ្រង​សភាពការណ៍​នៅ​ច្រក​សមុទ្រ​​តៃវ៉ាន់​»​។​

​កោះ​តៃវ៉ាន់ ជា​បញ្ហា​ទឹកដី​ដ៏​រសើប​បំផុត​មួយ​របស់​ចិន ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុក​វា​ជា​ខេត្ត​មួយ​របស់​ចិន ។​តែ​រដ្ឋ​អំណាច​នៃ​កោះ​សេរីនិយម​នេះ​មិន​មានបំំណង​ស្ថិតក្រោយ​ការគ្រប់គ្រង​របស់​​ចិន​ទេ និង​តែង​ប្រកាស​ថ្កោលទោស​សមយុទ្ធ​យោធា​ចិន​នៅ​ជិតៗ​ខ្លួន និង​ក៏​បាន​ច្រាន​ចោល​ការសុំ​ផ្តល់​គំរូ​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​» ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផងដែរ​។​

​ការអះអាង​ឡើងវិញ​អំពី​ការប្រើ​កម្លាំង​កើតឡើង​បន្ទាប់​ពី​មាន​របាយការណ៍​ថា ចិន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​តែ​២​គ្រឿង​គត់​របស់​ខ្លួន​ទៅ​កាន់​ដែនទឹក​ជិត​កោះ​តៃវ៉ាន់ ជា​ផ្នែក​នៃ​សមយុទ្ធ​នៅ​ខែ​សីហា​​ដើម្បី​ហ្វឹកហាត់​ទុក​សំរាប់​ការវាយប្រហា​រនា​ពេល​អនាគត​ដែល​អាច​កើតមាន​លើ​កោះ​ដុង​សា ដែល​គ្រប់គ្រង​ដោយ​តៃវ៉ាន់​។​

​កាលពី​ថ្ងៃ​ចន្ទ សារព័ត៌មាន​អូស្ត្រាលី​បាន​រាយការណ៍​ថា នាវា​ដឹក​យន្តហោះ​ទាំងពីរ Liaoning និង Shandong​ត្រូវបាន​បញ្ជូន​រួមគ្នា​នៅ​ឆកសមុទ្រ​បូ​ហៃ ក្នុង​សមុទ្រ​លឿង ដើម្បី​ធ្វើ​សមយុទ្ធ​ត្រៀមប្រយុទ្ធ​។​

​កាលពី​ថ្ងៃ​១២​ឧសភា សារព័ត៌មាន​Kyodo News​ជប៉ុន​បាន​រាយការណ៍​ថា បញ្ជាការ​សមរភូមិ​ខាងត្បូង​នៃ​កងទ័ព​រំដោះប្រជាជន​ចិន មាន​ផែនការ​ហ្វឹកហាត់​បែក​ចូល​ឈ្លានពាន​កោះ​ដុង​សា នៅ​ខែ​សីហា​​ដោយ​មាន​ការចូលរួម​ពី​ទាហាន​ម៉ា​រី​ន នាវា​បុក​ច្រាំង​ឡើងគោក វា​នា​ប្រើ​កង្ហារ និង​ឧទ្ធម្ភាគចក្រ​៕​ប្រែ​សម្រួល​៖​វាសនា​

នាវា​ដឹក​យន្តហោះ​ចិន​ក្នុង​ចក្រ​សមុទ្រ​តៃវ៉ាន់​