ពលរដ្ឋ​ជាង​៤០០​គ្រួសារ​ស្នើសុំ​សិទ្ធិ​កាន់កាប់​ធ្លី​ដីធ្លី​ស្របច្បាប់​ទៅ​សម្តេច​តេ​ជោ ហ៊ុនសែន​

97
ចែករម្លែក

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​៖​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​គ្រួសារ​រស់នៅ​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​បានដាក់​លិខិត​ស្នើសុំ​សិទ្ធី​កាន់កាប់​ដីស្រែ​និង​ចម្ការ​ដោយ​ស្របច្បាប់​ទៅ​សម្តេច​តេ​ជោ​ហ៊ុនសែន​។​ការស្នើសុំ​នោះបាន​ធ្វើឡើង​តាមរយៈ​អាជ្ញាធរ​ភូមិ​ឃុំ​និង​មាន​ដាក់​លិខិត​ជូន​លោក​ហូសិទ្ធី​នាយក​ខុ​ទ្ទ​ល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​។​

តំណាង​ប្រជាពលរដ្ឋ​បានលើកឡើង​នៅ​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០២០​ថា​លិខិត​ដែល​ដាក់ជូន​មាន​ចំណា​របស់​នាយក​ខុ​ទ្ទា​ល័យ​សម្តេច​តេ​ជា​ហ៊ុនសែន​នៅ​ឆ្នាំ​២០១៨​។​រហូតមកដល់​ឆ្នាំ​២០២០​នេះ​ពលរដ្ឋ​ចង់​បង្កើត​ភូមិ​អភិវឌ្ឍ​នៅ​ភូមិ​ឃុំ​អន្លង់​ជ្រៃ​មិនទាន់​ទទួលបាន​សិទ្ធិ​កាន់កាប់​ដី​ដែល​ស្នើសុំ​នោះ​នៅឡើយ​ទេ​។​

លោក​យក់​ម៉ៅ​មេភូមិ​អន្លង់​ជ្រៃ​បានឱ្យដឹងថា​ប្រជាពលរដ្ឋ​ចំនួន​៤១២​គ្រួសារ​ចង់បាន​ដីស្រែ​និង​ចម្ការលើ​ទំហំ​៤.៦៥៦​ហិកតា​សម្រាប់​កូនចៅ​ធ្វើ​កសិកម្ម​ក្នុងភូមិ​សាស្ត្រ​ឃុំ​អន្លង់​ជ្រៃ​។​ប្រជាពលរដ្ឋ​មិន​ចង់ឃើញ​អ្នក​ចំណាកស្រុក​មាន​ដី​ចំណែក​ប្រជាពលរដ្ឋ​មូលដ្ឋាន​បែរជា​ខ្វះ​ដី​នោះឡើយ​។​

ប្រជាពលរដ្ឋ​នៅតែមាន​សង្ឃឹមលើ​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ផ្តល់​សិ​ទិ្ធ​កាន់កាប់​ដីស្រែ​ចម្ការ​ដោយ​ស្របច្បាប់​ដល់​អ្នក​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​ប្រជាពលរដ្ឋ​ក៏​សង្ឃឹមថា​លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​ទទួលស្គាល់​លើ​ចំណារ​លើ​លិខិត​លោក​ហូសិទ្ធី​នាយក​ខុ​ទ្ទា​ល័យ​សម្តេច​តេ​ជា​ជោ​។​លោក​អភិបាលខេត្ត​នឹង​ចុះ​ជួប​ប្រជាពលរដ្ឋ​ទាំងនោះ​ដោយផ្ទាល់​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ