ឥណ្ឌូនេស៊ី​ដាក់ទោស​អ្នករំលោភ​”​គម្លាត​សុវិត្ថភាព​”ដោយ​បង្ហោះ​រូប​របស់​ពួកគេ​លើ​បណ្តាញ​សង្គម​និង​អោយ​សូត្រ​គម្ពីរ​នៅផ្ទះ​ខ្មោចលង​

152
ចែករម្លែក

​ក្រុមមន្ត្រី​ឥណ្ឌូនេស៊ី​កំពុង​បង្ខំ​ពួក​អ្នក​រំលោភ​បំពាន​វិធានការ​”​គម្លាត​សុវិត្ថភាព​” ឱ្យ​សូត្រ​គម្ពីរ​កូរ៉ា​ន ស្ថិត​នៅក្នុង​ផ្ទះ​ខ្មោចលង និង​ចុះ​ផ្សាយ​ភាពអាម៉ាស​ជា​សាធារណៈ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​សង្គម ខណៈ​ដែល​ប្រទេស​នេះ កំពុង​ប្រយុទ្ធ​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​កូវី​ដ​១៩​។​

​ប្រទេស​ប្រជុំ​កោះ​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​នេះ​បាន​ចាប់ផ្តើម​ដាក់ពង្រាយ​កងទ័ព​ប្រហែល ៣៤០.០០០ នាក់​នៅ​ទូទាំង​ទីក្រុង​ជាង​២០​ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​នានា​ដើម្បី​បញ្ឈប់​ការឆ្លង​​ជំងឺ​នេះ ដូចជា​ពាក់​ម៉ាស់​មុខ​នៅ​ទី​សាធារណៈ​ជា​ដើម​។​

​ប៉ុន្តែ ក្រុម​អ្នកដឹកនាំ​តាម​ខេត្ត​កំពុង​គាំទ្រ​កិច្ច​ខំប្រឹងប្រែង​ទាំងនេះ​ដោយ​ធ្វើ​យុទ្ធនាការ​តាម​វិធានការ​ផ្ទាល់​របស់​ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​វីរុស​នេះ​។​

​ប៉ូលិស​នៅ​ខេត្ត បេង​គូ​លូ ភាគ​ខាងលិច​នៃ​ប្រទេស​នេះ បាន​ចាប់​ប្រមូល​មនុស្ស​ចំនួន ៤០ ដែល​បាន​រំលោភបំពាន​វិធានការ​បិទ​ប្រទេស​និង​បង្ខំ​ឱ្យ​ពួកគេ​ពាក់​ផ្ទាំង​ក្រដាស​ដោយ​សន្យាថា​នឹង​ពាក់​ម៉ាស់​មុខ​​និង​រក្សា​គម្លាត​ចម្ងាយ​របស់​ពួកគេ​ពី​អ្នក​ដទៃ​នៅ​ពេល​អនាគត​។​

​មន្ត្រី​ម្នាក់​បាន​និយាយ​ថា​ថា​រូបភាព​របស់​ជនល្មើស​ទាំងនោះ​ត្រូវបាន​ដាក់​បង្ហោះ​លើ​បណ្តាញ​សង្គម​ដើម្បី​ឱ្យ​ពួកគេ​មាន​ភាពអាម៉ាស់​។​

​គិត​មក​ដល​ថ្ងៃទី​២៩​ខែ​ឧសភា ប្រទេស​ឥណ្ឌូនេស៊ី មាន​ករណី​ឆ្លង​វីរុស​ជិត​២៤.០០០​នាក់​និង​មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ចំនួន​១.៤៩៦​នាក់​៕

ឥណ្ឌូនេស៊ី​ដាក់ពង្រាយ​កងទ័ព​ប្រហែល ៣៤០.០០០ នាក់​នៅ​ទូទាំង​ទីក្រុង​ជាង​២០​ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​នានា​ដើម្បី​បញ្ឈប់​ការឆ្លង​ជំងឺ​កូវី​ដ​១៩