​ជំ​រុញឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌​បង្កើន​សមត្ថភាព​ក្នុងការ​ចងក្រង​សំណុំរឿង​

89
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អភិបាលខេត្ត​កំពង់ចាម​បាន​ជំរុញ​ឱ្យ​មន្ត្រីនគរបាល​ខិតខំ​ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ​បន្ថែមទៀត​តាមរយ​:​ការបើក​វគ្គ​បង្រៀន​លើ​ការ​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​គឺ​ចៀសវាង​ដល់​ខាង​ស្ថាបន​អយ្យកា​រថា​ពិបាក​ដាក់បន្ទុក​គ្មាន​ធាតុ​ផ្សំ​ច្បាស់លាស់​នោះ​។​

នៅក្នុង​ការអញ្ជើញ​ចូលរួម​បិទ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​ថ្មី​ជំនា​ន់ទី​១​ដល់​មន្ត្រី​នគរបាលជាតិ​ក្របខណ្ឌ​ឆ្នាំ​២០១៩​នៅ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​កាលពី​ព្រឹក​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ​២០២០ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា​សិក្ខា​ម​ទើបបាន​បញ្ចប់​វគ្គ​សិក្សា​រយ​:​ពេល​៣០​ថ្ងៃនេះ​ត្រូវខិតខំ​ស្វែងយល់​បន្ថែម​គឺ​កា​សិក្សា​វគ្គ​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ឱ្យ​យើង​ជា​សិក្ខា​ម​បាន​យល់​ខ្លះៗ​តែប៉ុណ្ណោះ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ទៀតថា ប៉ុន្តែ​សំខាន់​នៅពេល​អនុវត្តន៍​ជាក់ស្តែង គឺមាន​ភាពបត់បែន​ច្រើន ហើយ​យើង​ម្នាក់ៗ ត្រូវមាន​ការទទួលខុសត្រូវ​ក្នុងការ​អនុវត្តន៍​ការងារ​របស់ខ្លួន​។ កុំ​ឳ្យ​រៀន​នៅ​សាលា​ដល់ពេល​ចេញ​វិញ​ធ្វើ​ខុសពី​មេរៀន​ដោយសារតែ​ខ្លួន​មិនបាន​រំលឹក​ពីអ្វី​ដែល​បាន​រៀន​ហើយ​នោះ​។​


​លោក អ៊ុន ចាន់​ដា បាន​បន្ថែមថា បញ្ហា​នេះ​យើង​នឹង​ជំរុញឱ្យមាន​ការបើក​វគ្គ​បំប៉ន​ផ្សេងៗ ទៀត​ដើម្បី​រំលឹក គឺ​ឱ្យ​ស្របតាម​កាលពី​លោក​ហួត​វុទ្ធី​នៅ​ជា​ព្រះរាជ​អាជ្ញាធរ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ដែល​ចង់​បើក​វគ្គ​បំប៉ន​មួយ​ដល់​មន្ត្រីនគរបាល​យុត្តិធម៌​របស់​យើង​ក្នុងការ​ចងក្រង​កសាង​សំណុំរឿង​។​

​លោក​បាន​បន្តថា​ព្រោះ​កន្លងមក​ខាង​ស្ថាបន​អយ្យកា​រតែង​លើកឡើងថា​សំណុំរឿង​ខ្លះ​ដែល​មន្ត្រី​នគ​បាល​យុត្តិធម៌​ចងក្រង​សំណុំរឿង​បញ្ជូនទៅ គឺ​ពិបាក​ដាក់បន្ទុក​ក្នុងការ​ពិនិត្យ​ធាតុ​ផ្សំ​នៃ​បទល្មើស​នៅមានកម្រិត ដែល​មិនអាច​ដាក់បន្ទុក​ជនល្មើស​បាន​នោះ​។​ដោយ​ការបណ្តុះបណ្តាល​នេះ​គឺ​យើង​អញ្ជើញ​គ្រូ​ជា​ព្រះរាជអាជ្ញា និង​ចៅក្រម​ឱ្យមក​បង្រៀន​យើង​បន្ថែមទៀត ដើម្បី​កសាង​សំណុំរឿង​បាន​គ្រប់​ធាតុ​ផ្សំ នៃ​បទល្មើស​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ