សម្តេចនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​លុយ១$ ២$និង​៥$ នៅ​ចាយ​ធម្មតា​គ្មាន​ការ​កាត់ទឹក​ទេ​

182
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​) ៖ សម្តេច​អ​គ្គមហាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃទី ២៩ ខែ ឧសភា​នេះ​បាន​បង្ហាញថា​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​១​ដុល្លារ​, ២​ដុល្លារ និង ៥ ដុល្លារ​នៅតែ​ចាយ​បាន​ធម្មតា​ក្នុងប្រទេស​កម្ពុជា​។​ការប្រកាស​របស់​សម្តេច​តេ​ជោ​ធ្វើឡើង​បន្ទាប់ពី​មាន​ចលាចល​មួយ​កើត ឡើង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​ដែល​អាជីវករ​មួយចំនួន​បដិសេធ​មិន​យក​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​១ ដុល្លារ​, ២​ដុល្លារ និង ៥ ដុល្លារ​នោះ ។​

​សម្តេច​តេ​ជោ​បានបញ្ជាក់​នៅក្នុង​ផេ​ក​ផ្លូវការ​ថា​៖«​ខ្ញុំ​សូម​បញ្ជាក់ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​អោយបាន​ជ្រាប​បន្ថែម​លើ​ការប្រកាស​របស់​នាគារ​ជាតិ​នៃ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញ​នេះ​គឺ​បានបញ្ជាក់​ច្បាស់​ហើយ​ថា​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ $1, $2, និង $5 គឺ​នៅតែ​ចាយ​បាន​ធម្មតា​នៅលើ​ទីផ្សារ​ទូទាំងប្រទេស​គឺ​មិនមាន​ការហាម​ប្រាម​មិនឲ្យចាយ​ដូច​ពាក្យ​ច​ចាម​អារាម​នោះទេ ។ ក្នុងករណី​ប្រសិនបើ​មានការ​បញ្ឈប់​អោយ​ចរាចរណ៍​ចាយលុយ​ក្រដាស់ប្រាក់​អាមេរិក​ប្រភេ ទ​ខាងលើនេះ គឺ​ប្រាកដ​ជាមាន​សេចក្តីប្រកាស​ជា​ផ្លូវការ​ពី​ធនាគារជាតិ​នៃ​កម្ពុ​ជាមិន ខាន​»​។​

​សម្តេច​បាន​បញ្ជាក់ថា​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រើប្រាស់​ចាយវាយ​ក្រដាសប្រាក់​អា មេរិក​ប្រភេទ ($1,$2,$5) ដោយ​សេរី​ដោយ​គ្មាន​ការ​កាត់ទឹក​ឬ​កាត់​ផុ​ក​អ្វី​ទាំងអស់ ៕សរន


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ