ចេះ​ណាស់​លោក​អើយ​! ឃើញ​ឧទ្យាន​នុ​រក្ស​មុខស្រពោន​ស្វា​ហ្គោ​រី​ឡា​យ៉ាង​ធំ​ស្ទុះ​ទៅ​ឱបលួងលោម​

2621
ចែករម្លែក
  • 51
    Shares

ហ្វូង​ស្វា​ហ្គោ​រី​ឡា​ដែល​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​បាន​បង្ហាញថា​ពួកវា​ស្រឡាញ់​បុរស​ឧ​ទ្យា​នុ​រក្ស ម្នាក់​ខ្លាំង​ប៉ុណ្ណា ដោយ​ពួកវា​តែងតែ​ឱប​គាត់​ជាប្រចាំ​។

​លោក ជេ​ម​ស៍ ហ្គី​ហ្វ័​ដ (James Gifford) អាយុ ៤១ ឆ្នាំ​ថត​បាន​ទិដ្ឋភាព​ដ៏​គួរឱ្យ​រំភើប នៅពេល​ឃើញ​ហ្វូង​ស្វា​ចាប់​ឱប​លោក អា​ដ្រេ បូ​ម៉ា (André Bauma) ដែលជា​ឧ​ទ្យា​នុ​រក្ស នៅ​ឧទ្យាន​ជាតិ​វី​រុន​ហ្គា (Virunga National Park) ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ កុង​ហ្គោ​។

​អ្នក​ថតរូប​ដែល​រស់នៅក្នុង​ប្រទេស​បុ​ត​ស្វា​ណា​ខាងលើនេះ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារ​ស្វា ទាំងនេះ ជាពិសេស​ស្វា​មួយ​ក្បាល​ដែល​ជិះ​ច្រក​គាវ​បុរស​ឧ​ទ្យា​នុ​រក្ស​ពីក្រោយ​។ គាត់​និយាយថា “​នេះ​ជា​លើក​ទី​១ ដែល​ខ្ញុំ​ឃើញ​ទិដ្ឋភាព​បែបនេះ វា​ពិតជា​គួរឱ្យ​រំភើប​ខ្លាំងណាស់​”៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម