អណ្តូងទឹក​ចំនួន​១០០​ជា​ជំនួយ​នៃ​ប្រទេស​ចិន​បាន​ផ្តល់ជូន​ខេត្តសៀមរាប​

100
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​: អណ្តូងទឹក​ចំនួន​១០០​ជា​ជំនួយ​របស់​ប្រទេស​ចិន បាន​ផ្តល់ជូន​ខេត្តសៀមរាប តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដើម្បី​ដោះស្រាយ​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ស្រុក​នានា​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​រដ្ឋបាល​ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី​២៩​ខែឧសភា ឆ្នាំ​២០២០​។​

​មន្ត្រី​នៃ​រដ្ឋបាល​ខេត្តសៀមរាប​បាន​និយាយថា​ខេត្តសៀមរាប​បានទទួល​អណ្តូងទឹក​ចំនួន​១០០​ជា​ជំនួយ​របស់​ប្រទេស​ចិន​តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដើម្បី​កម្ពស់​សុខភាព​និង​អនាម័យ​ប្រជាពលរដ្ឋ​នៅ​ជនបទ​ព្រមទាំង​មាន​ទឹកស្អាត​ប្រើប្រាស់​។​

​មន្ត្រី​ដដែល​បាន​បន្តថា​កាលពី​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០២០​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ផ្តល់​មក​រដ្ឋបាលខេត្ត​នូវ​អណ្តូងទឹក​ចំនួន​១០០​អណ្តូង​ដែលជា​ជំនួយឥតសំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ជាមួយនឹង​ការផ្តល់​អណ្តូងទឹក​នេះ​ក្រុមការងារ​បច្ចេកទេស​ក៏បាន​នឹង​កំពុងបើក​ដ្ឋា​ន​និង​ដំណើរការ​សាងសង់​ជូន​ប្រជាពលរដ្ឋ​ទៅតាម​តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ដូចជា​ស្រុក​វ៉ារិន​អង្គរធំ​សូទ្រនិគម​ប្រាសាទបាគង​និង​ស្រុក​បន្ទាយស្រី​៕S/

​រូបភាព​:​អណ្តូងទឹក​ចំនួន​១០០​ជា​ជំនួយ​របស់​ប្រទេស​ចិន​បាន​ផ្តល់ជូន​ខេត្តសៀមរាប​តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​៕​គូលែន​