វីរ​សិល្បករ​ផ្នែក​ចម្រៀង​អា​យ៉ៃ​លោកគ្រូ ឈិន ឈាង ទទួលមរណភាព​

321
ចែករម្លែក
វីរ​សិល្បករ​ផ្នែក​ចម្រៀ​អា​យ៉ៃ ​លោកគ្រូ ឈិន ឈាង ទទួលមរណភាព​(រូបទូរទស្សន៍ជាតិ)

ដោយៈ​បញ្ញា​សាស្ត្រ/​ភ្នំពេញៈ​វីរ​សិល្បករ ផ្នែក​ចម្រៀង​អា​យ៉ៃ​ គឺ​លោកគ្រូ ឈិន ឈាង បានទទួល​មរណភាព​កាលពី​ម៉ោង​៣:៤៥ ​រសៀល​ថ្ងៃទី​២៩​ ខែឧសភា​ឆ្នាំ​២០២០ នៅ​គេហដ្ឋានរបស់លោក​ដែល​ស្ថិតនៅ​បឹងកក់​ទី​២ ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​​ខាងក្រោយ​វត្ត​នាគ​វ័​ន្ត​) ក្នុង​វ័យ​៧៦​ឆ្នាំ​ ដោយ​រោគាពាធ​។​

តាម​សម្តី​របស់​លោកស្រី អ៊ុក សុ​ផា ត្រូវជា​ភរិយា​ដែល​បាន​ស្រង់​សម្តី​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹងថា លោកតា​ស្មៀន​ឈិន ឈាង ជា​បុត្រ លោកតា​នា​ន់​ឈិន​(​ស្មៀន​ឈិន​)​ជា​អ្នក​ច្រៀង​អា​យ៉ៃ​ដែលមាន​ឈ្មោះ​បោះ​សំឡេង​តាំងពី​ទសវត្សរ៍​៦០​មកម្ល៉េះ​។​


​មកដល់​ទសវត្សរ៍​៨០ និង ៩០​ លោកតា​កាន់​តែមាន​ប្រជាប្រិយភាព​កាន់តែខ្លាំង លោកតា​ជា​តួឯកល្ខោន​យីកេ និង​អា​យ៉ៃ​រឿង​នៅ​វិទ្យុជាតិ ដែល​ធ្វើឱ្យ​ប្រជាជន​ខ្មែរ​ជំនាន់​នោះ​មិនអាច​ភ្លេច​សំឡេង​លោក​បានឡើយ ហើយក៏​ចេះ​ច្រៀង​និង​លេង​ចាប៉ីដងវែង​ដែរ​។​ជាច្រើន​ឆ្នាំ​ចុងក្រោយ​នេះ​លោកតា​មិនសូវ​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ទេ​ ដោយសារតែ​បញ្ហា​សុខភាព​និង​វ័យ​ជរា​របស់លោក​។​

​លោកតា​ធ្លាក់ខ្លួន​ឈឺ​ដែល​សម្រាន្ត​នៅតែ​ផ្ទះ​។​នៅ​ថ្ងៃទី​២៨ ខែឧសភា សុខភាព​របស់ លោកតា​កាន់តែ​យ៉ាប់​ខ្លាំង ហើយទទួលមរណភាពនៅរសៀលថ្ងៃទី២៩​ខែឧសភានេះ៕សរន/Ha

លោកតាឈិនឈាង (រូបកណ្តាល,រូបលោកសុខគា)